ចចាមអារ៉ាមថា អតីតអ្នកដឹកនាំ Juventus រូបនេះនឹងក្លាយជាគ្រូបង្គោលថ្មី Real
- 2021-05-17 12:49:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចចាមអារ៉ាមថា អតីតអ្នកដឹកនាំ Juventus រូបនេះនឹងក្លាយជាគ្រូបង្គោលថ្មី Real
ចន្លោះមិនឃើញ
លោក Massimiliano Allegri អតីតគ្រូបង្គោលក្លឹប Juventus ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា នឹងអាចក្លាយជាគ្រូបង្គោលថ្មីរបស់ក្លឹប Real Madrid ។
ពាក្យចចាមអារ៉ាមទាំងនេះលេចឡើងក្រោយ អនាគតរបស់លោក Zinedine Zidane នៅ Real ល្ហិចល្ហៀងថា ហាក់បីដូចជាមិនច្បាស់លាស់ថាលោកនៅដឹកនាំបន្ត ឬក៏យ៉ាងណាសម្រាប់រដូវកាលខាងមុខ ដោយសារតែរដូវកាលនេះលោកដឹកនាំក្លឹបមិនសូវទទួលបានលទ្ធផលល្អ។
យ៉ាងណាក្ដី មិនទាន់មានសារព័ត៌មានផ្លូវការណាមួយបញ្ជាក់ថា រឿងខាងលើអាចហ្នឹងកើតឡើងមែន ឬក៏យ៉ាងណានោះទេ។
គួរបញ្ជាក់ផងដែរថា លោក Allegri មានបទពិសោធន៍ដឹកនាំក្លឹបតាំងពីឆ្នាំ២០០៣មក ដោយធ្លាប់ដឹកនាំក្លឹបធំៗចំនួន២ គឺក្លឹប AC Milan និង Juventus ៕