កក្រើកប្រឹថពីទៀតហើយ! YoonA ក្លាយជា​តួឯកស្រីក្នុងរឿង​ថ្មីរបស់ Lee Jong Suk ត្រៀមថតឆាប់នេះ

  • 2021-05-18 01:28:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ព្រឹក​នេះ​បាន​ឲ្យ​ដឹង​ថា YoonA (Girls’ Generation) នឹងសម្ដែង​ជាមួយ​នឹង​ Lee Jong Suk នៅ​ក្នុង​រឿង​ថ្មី «Big Mouth»

YoonA

យោងតាម​ការ​ចេញ​ផ្សាយ​របស់វិបសាយ **Ilgan Sports** តារា​ស្រី​រូបនេះ​នឹង​ក្លាយ​ជា​តួ​ឯក​ស្រីក្នុង​រឿងភាគ​ថ្មី​ **«Big Mouth»** ដែល​មាន​​ **Lee Jong Suk** ជា​តួឯក​ប្រុស។

Lee Jong Suk

តាម​ព័ត៌មាន​ YoonA នឹង​សម្ដែង​ជាតួ Go Mi Ho ប្រពន្ធ​របស់មេធាវី Park Chang Ho (សម្ដែងដោយ Lee Jong Suk)។ Go Mi Ho គឺជា​នារី​ម្នាក់​ដែល​មាន​ភាព​ទាក់ទាញ ព្រម​ទាំង​ឆ្លាត ស្អាត និង​មាន​ទំនុក​ចិត្តខ្ពស់ ហើយ​ក៏ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ Park Chang Ho បានក្លាយជា​មេធាវីដែរ។

Lee Jong Suk
YoonA

រឿងនេះ​ផងដែរ ក៏ជា​រឿង​ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​ករណីឃាតកម្ម និងសម្បូរការស៊ើបអង្កេតអាថ៌កំបាំងជា​ច្រើន។ នេះ​គឺជា​ស្នាដៃ​និពន្ធ​របស់អ្នក​និពន្ធ Haram ដោយ​មាន​ជំនួយពី Jang Young Chul និង Jung Kyung Soon។ ជាមួយ​គ្នា​នោះ​ ក៏​នឹង​មាន​ការ​ដឹកនាំ​ពី អ្នក​ដឹកនាំ Oh Chung Hwan អ្នក​ដែល​មាន​ស្នាដៃ​ដឹកនាំរឿង​ល្បីៗកន្លងមក​មាន While You Were Sleeping, Hotel Del Luna និង Start-Up ជា​ដើម។

ព័ត៌មាន​ច្បាស់ការណ៍ចុងក្រោយ​មួយទៀតនោះគឺ «Big Mouth» គ្រោង​ចាប់ផ្ដើម​ដំណើរការថត​នៅ​ឆមាសទី២ ឆ្នាំ២០២១៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី