កំណត់ហេតុសំខាន់ៗរបស់ទូតបារាំងប្រចាំនៅកម្ពុជា ដែលកើតនៅកម្ពុជាចាប់ពីឆ្នាំ១៩៥៣

  • 2021-05-18 03:55:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូតបារាំងមានទីតាំងនៅបណ្តោលមហាវិថីព្រះមុន្នីវង្ស សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ខាងក្រោមជាចំនុច និងព្រឹត្តិការណ៍សំខាន់ៗរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា៖

  • ក្រោយពេលកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ មានការផ្លាស់ប្តូរកម្មសិទ្ធិអចលនទ្រព្យរវាងរដ្ឋាភិបាលកម្ពុជា និងបារាំង ដែលនាំឲ្យបារាំងទទួលបានដីទំហំ ៤,៨ហិតាសម្រាប់សាងសង់ស្ថានទូតបច្ចុប្បន្ន។
ស្ថានទូតបារាំងប្រចាំនៅកម្ពុជាសម័យសង្គ្រាម និងបច្ចុប្បន្ន រូបថត៖ ស្ថានទូតបារាំង

* លោក ព្យែរ ឌុយហ្វូ គឺជាស្ថាបត្យករបារាំងដែលជាអ្នកគូសប្តង់ស្ថានទូត។

  • នៅពេលខ្មែរក្រហមដណ្តើមយកទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ស្ថានទូតបារាំងគឺជាតំណាងបេសកកម្មការទូតចុងក្រោយគេបង្អស់ដែលនៅបើកទ្វារ។

  • បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមឆ្នាំ១៩៧៩ ទីតាំងស្ថានទូតក្លាយជាទីបញ្ជាការយោធា រហូតដល់ឆ្នាំ១៩៨៥ និងក្លាយជាមណ្ឌលកុមារកំព្រាពីឆ្នាំ១៩៨៦ រហូតដល់១៩៩១។

អគារស្ថានទូតបារាំងប្រចាំនៅកម្ពុជាសម័យសង្រ្គាម រូបថត៖ ស្ថានទូតបារាំង
  • បន្ទាប់បីការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសនៅឆ្នាំ២៣ តុលា ឆ្នាំ១៩៩១ ប្រទេសបារាំងបានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជាឡើងវិញ ហើយតែងតាំងលោក ហ្វីលីប កូស្ត ជាឯកអគ្គរដ្ឋទូត។

  • ចន្លោះឆ្នាំ១៩៩៣ ដល់ ១៩៩៦ អគារស្ថានទូតត្រូវបានជួសជយលទាំងស្រុង ដោយយកតួអគារចាស់រចនា និងជួសជុលជាថ្មី។

  • ក្រោយការដួលរលំរបបក្រុងភ្នំពេញនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ស្ថានទូតបារាំងបានក្លាយជាកន្លែងទទួលជនភៀសខ្លួនចម្រុះជាតិសាសន៍ប្រមាណ ១ពាន់នាក់។

  • បន្ទាប់បីរបបថ្មីដាក់ឳសានវាទឲ្យបិទស្ថានទូត និងតម្រូវឲ្យប្រជាជនកម្ពុជាចាកចេញតាមរថយន្តកាមីញ៉ុងភៀសខ្លួនទៅថៃរហូតដល់ថ្ងៃ៦ ឧសភា។ អ្នកដែលប្រគល់កូនសោស្ថានទូតឲ្យខ្មែរក្រហមគឺលោក ហ្វ្រង់ស័រ ប៉ុងសូ ជាអ្នកបកប្រែឲ្យលោកកុងស៊ុល ហ្សង់ ឌឺរ៉ាក់។ ក្រោយមកព្រឹត្តិការណ៍នេះត្រូវបានថតជាឈុតឆាកបញ្ចូលក្នុងរឿង «វាលពិឃាដ» របស់លោក ហ្វ្រង់ស័រ ប៊ីហ្សូ អ្នកស្រាវជ្រាវនៅសាលាបារាំងចុងបូព៌ា។ ឆ្នាំ២០១៤ លោក រ៉េហ្ស៊ី វ៉ានីញេ យកទៅថតជាខ្សែភាពយន្តរឿង «ទ្វាររបង» ។

អតីតអគារ ថ្ម និងអតីតទ្វារបងម្ខាងដែលដាក់តាំងក្នុងសួនស្ថានទូតបច្ចុប្បន្ន
  • អតីតទ្វារបងម្ខាងក្នុងរឿងនោះត្រូវបានដាក់តាំងក្នុងសួនស្ថានទូតបច្ចុប្បន្ន។

  • នៅក្នុងបរិវេណស្ថានទូតមានឧទ្យានដែលប្រមូលផ្តុំរុក្ខជាតិជាច្រើនប្រភេទ និងមានដើមឈើប្រមាណ២០០ដើមមាន៥០ប្រភេទខុសៗគ្នា។

ទិដ្ឋភាពស្ថានទូតនាពេលបច្ចុប្បន្នក្នុងពិពរណ៌សិល្ប:កាលឆ្នាំ២០២០
ទិដ្ឋភាពស្ថានទូតនាពេលបច្ចុប្បន្នក្នុងពិពរណ៌សិល្ប:កាលឆ្នាំ២០២០

ប្រភព៖ ឯកសារស្ថានទូតបារាំងប្រចាំនៅកម្ពុជា

អត្ថបទថ្មី