ក្រោយ​ចែក​ផ្លូវ​​គ្នា​ជា​មួយ​គ្រូ​​អ្នក​ចាំ​ទី​​​​ថៃ ​មាន​ចចាម​អារាម​ថា ព្រៃវែង យក​បាន សុផេង

  • 2021-05-18 07:12:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កាល​ពី​ព្រឹក​មិញ​នេះ​ក្លឹប​បាល់ទាត់​ខេត្ត​​ព្រៃវែង​បាន​ប្រកាស​ចែក​ផ្លូវ​គ្នា​ជា​មួយ​គ្រូ​អ្នក​ចាំ​ទី​ជន​ជាតិ​ថៃ Arthit Thanusorn​​ ជា​មួយ​គ្នា​នោះ​មាន​ពាក្យ​ចរចាម​អារាម​ថា ក្លឹប​នេះ​បាន​ចុះ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ​ថ្មី​ពី​ក្លឹប BUN KOY FC , ផាន សុផេង ។

ផាន សុផេង​

​​ពាក្យ​ចរចាម​អារាម​ក្នុង​ការ​នាំ​យក​កីឡាករ​ថ្មី​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ​ក្លឹប​និង​កីឡាករ​បាន​យល់​ព្រម​គ្នា​អស់​ហើយ​ គ្រាន់​តែ​មិន​ទាន់​​ផ្លូវ​ការ​ ហើយ​អាច​នឹង​បង្ហាញ​ខ្លួន​ក្នុង​ជើង​ទី​២​​រដូវ​កាល​នេះ​។ ​សុផេង​ ​ជា​កីឡាករ​របស់​​ខេត្ត​បន្ទាយ​មាជ័យ​ ហើយ​ក៏​ជា​កីឡាករ​ដែល​ទាត់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ ក្នុងពាន​រង្វាន់​​សម្ដេច​​ថ្នាក់ខេត្ត (ទាត់បញ្ចូលទីបាន ៨គ្រាប់)។

​ចំណែក​ការ​ចែក​ផ្លូវ​គ្នា​ជា​មួយ​គ្រូ​អ្នក​ចាំ​ទី​ជន​ជាតិ​ថៃ ​គឺ​ជា​ការ​ព្រមព្រៀង​ទាំង​សង​ខាង​រវាង​ក្លឹប​និង​គ្រូ​បង្វឹក​ ដោយសារ​គ្រូ​បង្វឹក​ជាប់​មាន​ភារកិច្ច​ផ្ទាល់​ខ្លួន​នៅ​ប្រទេស​ថៃ​ ហើយ​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ភ្លាម​ៗ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​