សហព័ន្ធ​កីឡា​រាំ​កម្ពុជា បង្ហើប​ចំនួន​កីឡាករ​ កីឡា​ការិនី​ ត្រូវ​ទៅ​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ​

  • 2021-05-18 07:49:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ បង្ហើប​ថា​គម្រោង​នឹង​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ ៦គូ ​ដើម្បី​ត្រៀម​ចូលរួម​ប្រជែង​មេដាយ​នៅ​ ស៊ីហ្គេម​ លើក​ទី៣១​ ឯ​ប្រទេស​វៀតណាម​ ចុង​ឆ្នាំ​នេះ។​

រូបភាពរបស់សហព័ន្ធរាំ

លោក​ស្រី​ ហង់​ ស៊ីមន​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ បើ​តាម​គម្រោង​របស់​សហព័ន្ធ​គឺ​នឹង​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ចំនួន​៦គូ​ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ស៊ីហ្គេម​។​ ប៉ុន្តែ​គម្រោង​នេះ​មិន​ទាន់​ច្បាស់​ការណ៍​នោះ​ទេ​ គឺ​នៅ​រង់ចាំ​ខាង​ម្ចាស់​ផ្ទះ​វៀតណាម​ ផ្ញើ​សៀវភៅ​បច្ចេកទេស​ប្រកួត ​(Technical handbook)​ មក​សិន​ទើប​សម្រេច​ថា​បញ្ជូន​ប៉ុន្មាន​នាក់​ទៅឲ្យប្រាកដ។​

ទិដ្ឋភាពប្រកួតជើងឯកថ្នាក់ជាតិ ២០២០

រំលឹក​ដែរ​ថា​ ចុង​ឆ្នាំ​២០២១​ អំឡុង​ខែ​វិច្ឆិកា-ធ្នូ​ នេះ​ស៊ីហ្គេម​ លើក​ទី៣១​ នឹង​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​វៀតណាម។​ ដោយ​ឡែក​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ ក៏​នឹង​ត្រូវ​ទៅ​ចូលរួម​ប្រជែង​មេដាយ​ជូន​ប្រទេស​កម្ពុជា​ផង​ដែរ។​ ស៊ីហ្គេម​ លើក​ទី៣១​ នេះ​កម្ពុជា​នឹង​បញ្ជូន​ ៣២​ប្រភេទ​កីឡា​ទៅ​ចូលរួម៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី