MU 2020 នាង Andrea គ្រងម្កុដត្រឹមរយៈពេល៧ខែខ្លីបំផុតក្នុងប្រវិត្តសាស្ត្រព្រោះហេតុផលមួយនេះ

  • 2021-05-18 09:08:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញា Mexico នាង Andrea Maze ជាប់ឈ្មោះជាបវរកញ្ញាគ្រងម្កុដត្រឹមរយៈពេលខ្លីបំផុតក្នុងប្រវិត្ត សាស្ត្រ ៦៩ឆ្នាំដែលកម្មវិធី Miss Universe កើតឡើងព្រោះតែមូលហេតុតែមួយគត់ដែលធ្វើឱ្យនាង គ្រងម្កុដត្រឹមរយៈពេលខ្លី។

រាត្រីចុងក្រោយនៃ ការប្រកួតបវរកញ្ញាចក្រវាល២០២០ បានធ្វើឡើងនៅព្រឹកថ្ងៃទី ១៧ ខែឧសភា ទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនជាច្រើននៅជុំវិញពិភពលោក ដោយរកឃើញម្ចាស់ពាន នាង Andrae Maze តំណាងប្រទេសមិចស៊ិចកូ ដែលគ្រងម្កុដបានតែ ៧ ខែប៉ុណ្ណោះ រយៈ​ពេល​នេះ ខ្លីជាងគេក្នុងប្រវត្តិ សាស្ត្របវរកញ្ញា។ ចំពោះ​មូលហេតុ​នោះ គឺ​ដោយសារបញ្ហាដំណើរការកម្មវីធីធ្វើឡើងយឺតយាវ ព្រោះតែ” ជំងឺកូវីដរាលត្បាតយ៉ាងខ្លាំងជុំវិញពិភពលោក” ទើបជាហេតុធ្វើឱ្យនាងមានឱកាសតិចតួចគ្រងម្កុដ។

ដូច្នេះមានន័យថា Andrea ជាបវរកញ្ញាទី១ដែលមានឳកាសគ្រងម្កុដរយៈពេល៧ខែខ្លីបំផុតក្នុងប្រវិត្ត​សាស្រ្ត ចាប់តាំងពីកម្មវិធីបាន​ដំណើរការអស់រយៈពេល៦៩ឆ្នាំ​មក។ ជាថ្មីម្ដងទៀតនៅសល់ត្រឹម៧ខែទៀតប៉ុណ្ណោះ កម្មវិធី Miss Universe នឹងចាប់ផ្ដើមដំណើរការជ្រើសរើសបវរកញ្ញាជាថ្មីប្រចាំឆ្នាំ២០២១ខាង មុខនេះ៕

ប្រភព៖ Kenh14   អត្ថបទ៖ Pav SreyPich

អត្ថបទថ្មី