Arteta បញ្ជាក់​ថា​ David Luiz នឹង​ចាក​ចេញ​ពី​ Arsenal នៅ​រដូវកាល​ក្រោយ​នេះ​

  • 2021-05-18 12:05:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mikel Arteta អ្នក​ចាត់​ការ​ក្លឹប​ Arsenal បាន​និយាយ​បញ្ជាក់​នៅ​ក្នុង​ថ្ងៃ​នេះ​យ៉ាង​ច្បាស់​លាស់​ថា​ ខ្សែ​ការ​ពារ​ David Luiz នឹង​ចាក​ចេញ​ពី​ក្លឹប​លោក​ នៅ​រដូវកាល​ខាង​មុខ​នេះ​។

លោក​ Arteta បាន​និយាយ​ថា​៖" David គេ​ជា​កីឡាករ​ម្នាក់​ដែល​ឈ្នះ​អ្វី​គ្រប់សព្វ​អស់​ហើយ​ក្នុង​វិស័យ​បាល់ទាត់​នេះ​ អញ្ចឹង​ហើយ​គេ​ទៅ​ធ្វើ​អី​ក៏​បាន​ដែរ​។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់​ ដែល​ធ្វើ​ការ​រួម​គ្នា​ជា​មួយ​គេ​រយៈ​ពេល​ ១៨ខែ​មក​នេះ​ ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​គេ​មែន​ទែន​។ ពួក​យើង​ត្រូវ​បាន​រ៉ូវ​ជា​មួយ​គ្នា​ណាស់​ យើង​មាន​ពេលវេលា​ល្អ​ៗ​ជា​មួយ​គ្នា​ច្រើន​។ និយាយ​ទៅ​គេ​ជួយ​បាន​ច្រើន​ យើង​ពេញចិត្ត​នឹង​គេ​មែន​ "។

លោក​បាន​បន្ត​ថា​៖" អញ្ចឹង​ហើយ​ខ្ញុំ​មាន​តែ​ពាក្យ​អរគុណ​ចំពោះ​គេ​ ហើយ​ជូន​ពរ​គេ​នៅ​ទំព័រ​ជីវិត​ថ្មី​បន្ទាប់​ពី​ក្លឹប​យើង​នេះ​ ឲ្យ​ជួប​តែ​សំណាង​ល្អ​ព្រោះ​ខ្ញុំ​ស្គាល់​គេ​ច្បាស់​ណាស់​ គេ​នឹង​នាំ​អ្វី​ថ្មី​ៗ​បន្ត​ទៀត​នៅ​ក្នុង​អាជីព​របស់​គេ​ "។

តាម​ពិត​ទៅ​ David Luiz គ្រោង​ចាក​ចេញ​ពី​ Arsenal មុន​រដូវកាល​នេះ​ចាប់​ផ្ដើម​មក​ម្ល៉េះ​ តែ​ដោយសារ​បញ្ហា​កូវីដ-១៩ គេ​ក៏​នៅ​បន្ត​ ហើយ​ខាង​ក្លឹប​ក៏​បន្ត​កុងត្រា​ឲ្យ​កីឡាករ​រូប​នេះ​ ១ឆ្នាំ​បន្ត​រហូត​ដល់​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០២១​ខាង​មុខ​៕

ប្រភព៖ arsenal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម