បែក​ធ្លាយ​! Benzema ត្រូវ​បាន​ជ្រើស​រើស​មក​លេង​នៅ​បារាំង​សម្រាប់ Euro

  • 2021-05-18 11:53:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប Real Madrid កីឡាករ Karim Benzema ត្រូវ​បាន​ជ្រើសរើស​មក​លេង​ឲ្យ​ក្រុមជម្រើស​ជាតិ​បារាំង​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​ជម្រើសជាតិ​អឺរ៉ុប UEFA Euro នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​ប៉ារីស Le Parisien។

សារព័ត៌មាន​ដដែល​បាន​ទម្លាយ​ថា Benzema ត្រូវ​បាន​គ្រូ​បង្គោល​ក្រុម​មាន់​ខ្នាយ​បារាំង​ លោក Didier Deschampចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ក្រោយ​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឲ្យ​ក្លឹប​ Real Madrid នៅ​ក្នុង​រដូវ​កាល២០២០/២១​នេះ។

កីឡាករ​វ័យ ៣៣ឆ្នាំ​រូប​នេះ​រក​បាន ២៩គ្រាប់ ក្នុង​៤៥ប្រកួត​គ្រប់​កម្មវិធី​ប្រកួត​របស់​ក្លឹប​ Real Madrid នៅ​ក្នុង​រដូវ​កាល។

Benzema ខាន​បាន​លេង​ក្រុមជម្រើស​ជាតិ​បារាំង​តាំង​ពី​ឆ្នាំ២០១៥ ដោយ​សារ​តែ​ជាប់​ការ​សង្ស័យ​នឹង​បញ្ហា​រឿង​អាស្រូវ​គំរាម​ទម្លាយ​វីដេអូ​អាសអាភាស​ ដើម្បី​ទារ​យក​ប្រាក់​ពី​អតីត​មិត្ត​រួម​ក្រុម​ខ្សែ​បម្រើ Mathieu Valbuena៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម