ពុទ្ធោ! ប៉ាឡេស្ទីន បាញ់គ្រាប់រ៉ុក្កែត សំដៅទៅអ៉ីស្រាអែល បែរជាចំជនជាតិថៃ ២នាក់ស្លាប់ភ្លាមៗ

  • 2021-05-19 02:49:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មករជនជាតិថៃ ២នាក់ធ្វើការនៅក្នុងកសិដ្ឋាន ក្នុងតំបន់ភាគខាងត្បូងប្រទេស អុីស្រាអែល ត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពី ក្រុមសកម្មប្រយុទ្ធ ហាម៉ាស បានបាញ់គ្រាប់រ៉ុក្កែតទៅលើ អុីស្រាអែល។ នេះបើតាមការចេញផ្សាយនៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ ដោយ BBC។

នាយករដ្ឋមន្រ្តី អុីស្រាអែល លោក ប៊េនចាមីន បាននិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាស គឺជាអ្នកត្រូវទទួលខុសត្រូវចំពោះជម្លោះដែលកំពុងកើតមាន។ លោក ប៊េនចាមីន បានបន្តទៀតថា ការវាយប្រហារទៅលើតំបន់ហ្គាហ្សា នឹងមិនឈប់នោះទេ រហូតទាល់តែប្រជាជន អុីស្រាអែល ស្ងប់ចិត្ត។

ខណៈការបាញ់បោះគ្នានៅតែបន្តរវាងកងកម្លាំងសន្តិសុខជាតិអុីស្រាអែល និង ក្រុមសកម្មប្រយុទ្ធ ហាម៉ាស ពេលនេះ អុីស្រាអែលបានសម្រេចបើកព្រំដែនដើម្បីអាចឱ្យ អង្គការសហប្រជាជាតិដឹកជំនួយទៅជួយប្រជាជន ប៉ាឡេស្ទីនដែលកំពុងសម្ងំពួនលាក់ខ្លូននៅក្នុងផ្ទះ៕

ប្រភព៖ BBC   ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី