នាយករដ្ឋមន្រ្តីអុីស្រាអែល ថានឹងបន្តវាយប្រហារទៅលើតំបន់ហ្គាហ្សា ដរាបណាពលរដ្ឋខ្លួន មិនទាន់ស្ងប់ចិត្ត

  • 2021-05-19 08:02:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្រ្តីអុីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅថ្ងៃពុធនេះថា ការវាយប្រហារទៅលើតំបន់ហ្គាហ្សា នឹងមិនឈប់នោះទេ ដរាបណាក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតែបាញ់គ្រាប់រ៉ុក្កែតមកលើអុីស្រាអែល យ៉ាងគគ្លើន។ នេះបើតាមការចេញផ្សាយដោយ BBC នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។

លោក Benjamin បានបន្តថា ក្រុមហាម៉ាស ប៉ាឡេស្ទីន គឺបានឈានចូលបន្ទាត់ក្រហមដោយខ្លួនឯង ដោយពួកគេធ្វើសកម្មភាពលើសពីការរំពឹងទុក និងមិននឹកស្មានដល់។ គួរឱ្យដឹងថា គ្រាប់ រ៉ុក្កែតរាប់ពាន់គ្រាប់ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សា ដោយក្រុមហាម៉ាស មកលើអុីស្រាអែល ធ្វើឱ្យរងការខូចខាតទៅលើហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និង បាត់បង់ជីវិតប្រជាជនអុីស្រាអែល ប្រមាណជាង ១០នាក់។

នាយករដ្ឋមន្រ្តីអុីស្រាអែល បានសង្កត់ធ្ងន់ថា ការវាយប្រហារទៅលើតំបន់ហ្គាហ្សាដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធ ហាម៉ាស នឹងត្រូវធ្វើឡើងជាបន្តទៀតរហូតទាល់តែអាចធ្វើឱ្យប្រជាជនអុីស្រាអែលមានការស្ងប់ចិត្ត៕

ប្រភព៖ BBC   ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី