អីយ៉ូយ! ល្បីទាក់ទងគ្នាយូរហើយ ឥឡូវ A$AP ព្រមទម្លាយថា Rihanna ជាស្នេហ៍ពិតប្រចាំជីវិតនេះទៀត

  • 2021-05-20 03:30:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារារ៉េបអាមេរិក A$AP Rocky បាន​ប្រកាសថា​ខ្លួនកំពុង​មាន​ទំនាក់ទំនងស្នេហាជាមួយ​នឹង​តារាចម្រៀង Rihanna ដោយហៅ​នាង​ថា​ «ស្នេហាប្រចាំជីវិត» ទៀតផង។

ពាក្យចចាមអារ៉ាម​ថា​ តារារ៉េប​រូបនេះ​ទាក់ទង​ជាមួយ​នឹង​ Rihanna ផ្ទុះ​តាំង​ពី​ឆ្នាំ ពីឆ្នាំ ២០១៣​មក​ម្ល៉េះ ពេល​ដែល A$AP ទៅ​គាំទ្រ RiRi ដល់​កន្លែង​ប្រគំតន្ត្រី​ទេសចរណ៍ "Diamond World Tour”។

គ្រប់​ម៉ាត់​ដែល លោក​លើកឡើងពី តារា​ចម្រៀងជនជាតិបាបារី សុទ្ធ​តែ​បញ្ជាក់​ពីទំហំ​ចិត្តស្រឡាញ់ ការ​សរសើរ​ពេញ​ទំហឹង បង្ហាញ​ថា​នាង​ពិតជា​មាន​តម្លៃ​ណាស់​ និងជាមនុស្សសំខាន់តែម្នាក់គត់ក្នុងជីវិត​របស់លោក៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ យី សុធារី