កូន​ប្រុស​ ណយ សំណាង ប្រាប់​ពី​អាការ​ក្នុង​ខ្លួន ខណៈ​ម្ដាយ​មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​នូវ​ស្ថានភាព​សុខភាព

  • 2021-05-21 02:58:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​បង្កើត​របស់​តារា​ចម្រៀង និង​សម្ដែង​ជើង​ចាស់ ណយ សំណាង គឺ​លោក វណ្ណា ស័ក្ដិ ប្រាប់​ពី​អាការ​ក្នុង​ខ្លួន​បន្ទាប់​ពី​លោក​បាន​សម្រាក និង​ព្យាបាល​ជំងឺ​កូវីដ-១៩ ជាមួយ​ម្ដាយ​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​ជាង​មួយ​សប្ដាហ៍​រួច​មក។

លោក វណ្ណា សក្ដិ ដែល​កំពុង​សម្រាក​ព្យាបាល​ខ្លួន​ឯង​ផង និង​មើល​ថែ​ម្ដាយ​ដែល​កំពុង​ព្យាបាល​ជំងឺ​កូវីដ-១៩ ផង តែងតែ​ប្រាប់​ពី​ស្ថានភាព​របស់​ខ្លួន និង​ម្ដាយ​ជា​ប្រចាំ​ដល់​មហាជន​តាម​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន។ ល្ងាចមិញ​នេះ​លោក និយាយ​ថា ពេល​នេះ​រូប​លោក​បាន​ធូរស្បើយ​ច្រើន​ហើយ។

វណ្ណា ស័ក្ដិ៖"ខ្ញុំ​សង្ឃឹម​ថា​អាច​ឆាប់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ចុះ...ខ្ញុំ​គ្រាន់​តែ​នៅ​មាន​អាការ​ឈឺ​ក​បន្ដិច គេង​មិន​សូវ​លក់​បន្តិច ក្ដៅ​ខ្លួន​បន្តិច ចុក​រោយ​ឆ្អឹងឆ្អែង​បន្តិច អស់​កម្លាំង​ក្នុង​ខ្លួន​បន្តិច...និយាយ​រួម​ទៅ​សុទ្ធតែ​បន្តិច​ៗ​ទាំង​អស់ មិន​អី​ទេ​ជិត​ជា​ហើយ"។

ត្បិត​ថា​លោក វណ្ណា សក្ដិ មិន​បាន​បង្ហាញ​ពី​អាការ​ម្ដាយ​នៅ​ពេល​នេះ ប៉ុន្ដែ​មុន​ពេល​ចូល​មក​សម្រាក និង​ព្យាបាល​ជំងឺ​កូវីដ-១៩ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត គឺ​លោកស្រី ណយ សំណាង មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង។ ដោយស្ថាន​ភាព​ធ្ងន់ធ្ងរ​នេះ​ហើយ ទើប​គ្រូពេទ្យ​ជំនាញ​បាន​ផ្លាស់​ប្ដូរ​កន្លែង​ព្យាបាល​ដោយ​គ្រូពេទ្យ​បាន​បញ្ជូន​អ្នក​ជំងឺ​ទាំង​ម្ដាយ និង​កូន​តាម​ឡាន​សង្គ្រោះ​បន្ទាន់​មក​សម្រាក ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ-សូវៀត​កាល​ពី​ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ​២០២១៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី