វីដេអូកីឡាកាស​ដែលមានអ្នកមើល​ច្រើនជាងគេក្នុង channel "WWE"

  • 2021-05-22 03:27:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

WWE ជាស្ថាប័នកីឡាកាសដ៏ល្បីបំផុតក្នុងលោក។ ក្រៅពីផ្សព្វផ្សាយតាមកញ្ចាក់ទូរទស្សន៍​ជាច្រើនក្នុងលោក ស្ថាប័ន​មួយនេះ ក៏មាន​ channel YouTube ផ្លូវការ​របស់ខ្លួនផងដែរ ដែលមានឈ្មោះថា "WWE"។

Channel ដែលមានអ្នក Subscriber ដល់ទៅជាង ៧៧លាននាក់នេះ បានបង្ហោះវីដេអូជាប្រចាំ ពោលគឺមានវីដេអូថ្មី ជារៀងរាល់ថ្ងៃ។ ក្នុងចំណោម​វីដេអូជាច្រើនទាំងនោះ មាន​វីដេអូមួយ​ដែលលេចធ្លោជាងគេ មានអ្នកទស្សនា​ដល់ទៅ ២៦៦លានដង (គិតត្រឹមខែឧសភា ឆ្នាំ២០២១) ច្រើនលើសវីដេអូឯទៀត។

វីដេអូដែលមានរយៈពេលជាង ៤នាទីនោះ មានចំណងជើងថា "Randy Orton makes it personal with Triple H"។ ក្នុងវីដេអូនោះ គេតម្រូវ​ឲ្យ Randy Orton សម្ដែង​ថើប Stephanie McMahon ដែលជាប្រពន្ធ​របស់ Triple H នៅចំពោះមុខ Triple H ដែលជាប់ខ្នោះ​នៅខ្សែរេញ មិនអាចជួយប្រពន្ធដែលសន្លប់ស្ដូកស្ដឹងបាន។ មិនត្រឹមតែថើបប្រពន្ធនោះទេ Randy Orton ក៏បាន​យកញញួរ​របស់ Triple H វាយ​លើមុខ Triple H ថែមទៀតផង ដែលធ្វើ​ឲ្យ​អ្នកទស្សនា​ផ្ទាល់ ស្រែកចំអក​យ៉ាងខ្លាំង។

យ៉ាងណាក្ដី អ្វីៗគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ ជាក់ស្ដែងអ្នកកីឡាកាស​ទាំង២ គឺជាមិត្តភក្ដិ​នឹងគ្នានៅក្រៅសង្វៀន។ ចំណែកក្នុងសង្វៀន ពួកគេជា​គូប្រជែង​ដែលប៉ះគ្នាញឹកញាប់ ដោយសារតែពួកគេ មានម្នាក់តម្រូវ​ឲ្យ​ដើរជាតួចិត្តអាក្រក់ ពោលគឺ Orton ហ្នឹងឯង។

សូមទស្សនា​វីដេអូនោះ ដូចខាងក្រោម៖

ប្រែសម្រួល៖ មិថុនា

អត្ថបទថ្មី