មិនទាន់ដល់ថ្ងៃផ្លូវការផង BTS វាយយក​បាន​ពាន៣ ភ្លេចខ្លួនមួយភ្លែតស្រាប់តែឈ្នះ ១ទៀតយ៉ាងឡូយពី BBMA ២០២១

  • 2021-05-24 02:35:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BTS បាន​សម្រេចជោគជ័យថ្មី​មួយទៀតហើយពីកម្មវិធី 2021 Billboard Music Awards ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​អ្នកគាំទ្រ​ពីជុំវិញ​ពិភពលោក ហើយក៏ជាកំណត់ត្រា​ថ្មី​ប្រចាំប្រវត្តិសាស្ត្រក្រុម​ដែរ។

BTS បាន​ឈ្នះ​ពាន "Top Selling Song” ពី​កម្មវិធី Billboard Music Award ឆ្នាំ២០២១ តាម​រយៈបទ​ល្បីរបស់ពួកគេគឺ «Dynamite» ដោយ​បាន​យក​ឈ្នះបទ «I Hope» របស់ Gabby Barrett និង Charlie Puth, បទ «WAP» របស់ Cardi B ជាមួយ Megan Thee Stallion, បទ «Blinding Lights» របស់ The Weeknd និង​បទ «Savage» របស់ Megan Thee Stallion ជាមួយ Beyoncé។

អ្វីដែល​កាន់តែអស្ចារ្យ ក្រៅពីពាននេះ BTS បាន​ឈ្នះ​ពាន​ បាន​ ៣​រួច​មុនទៅហើយ មុន​ព្រឹត្តិការណ៍ផ្សាយផ្ទាល់ផ្លូវការ ដោយក្នុងនោះ​មាន​ពាន «Top Duo/Group», «Top Song Sales Artist», និង «Top Social Artist»។ ដូចនេះ​សរុប​ជាបណ្ដោះអាសន្ន BTS ឈ្នះបាន​ពាន ៤ហើយ។ អបអរសាទរ!

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី