សំនួរ​ល្អ! ធ្វើ​ម៉េច​ទើប​អាច​​ចូល​លេង​ឲ្យ​យុវជន​របស់​ខេត្ត​បាន​?

  • 2021-05-25 03:35:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្នុង​ប្រទេស​កម្ពុ​ជា​បាន​​រៀបចំ​ឲ្យ​មាន​សាលា​តម្រង់​ទិស​នៅ​តាម​​បណ្ដា​ខេត្ត​​នីមួយ​ៗ ដើម្បី​អភិវឌ្ឍន៍​​​ដល់​វិស័យ​បាល់ទាត់​​​ ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​​ការ​បណ្ដុះ​យុវជន​។ ចុះ​​តើ​ធ្វើ​ម៉េច​ទើប​អាច​ចូល​ហាត់​​នៅ​សាលា​តម្រង់​ទិស​ ឬ ​​គេ​ហៅ​ថា យុវជន​តំណាង​ឲ្យ​ខេត្ត​នីមួយ​ៗ​បាន?

សកម្មភាព​ហ្វឹកហាត់​របស់​យុវជន​ជាតិ​បាទី​ក្រោម​អាយុ​១៥​ឆ្នាំ​

​ទាក់​ទង​​សំនួរ​ដ៏​ល្អ​មួយ​​នេះ​លោក សាប៊ូន វិនតា​ គ្រូ​ជំនួយ​សាលា​បាល់ទាត់​ជាតិ​បាទី​បាន​និយាយ​ថា «​ជា​ដំបូង​ប្អូន​ៗ​ត្រូវ​​មាន​ការ​ចាប់​ផ្ដើម​ហ្វឹកហាត់​ត្រឹម​ត្រូវ​មួយ​សិន តាម​ក្រុម​នៅ​ក្នុង​ខេត្ត​របស់​ប្អូន​ៗ​ក៏​បាន​។ ដល់​ពេល​សាលា​តម្រង់​ទិស​នៅ​តាម​ខេត្ត​​របស់​ប្អូន​​គេ​ជ្រើស​រើស​ ប្អូន​​ទៅ​ធ្វើតេស្តហើយ​នៅ​ពេល​គេ​ជ្រើស​រើស​​ប្អូន​ហើយ​ គេ​​អាច​នឹង​ធ្វើ​ការ​​ផ្ដាស់ប្ដូរ​សាលា​​រៀន​របស់​ប្អូន​ ដើម្បី​ឲ្យ​​មាន​ភាព​ងាយ​ស្រួល​ដល់​ការ​រៀនសូត្រ​ផង និង​ហាត់​បាល់​ផង​»។

​សាលា​តម្រង់​ទិស​​​នៅ​តាម​បណ្ដា​ខេត្ត​នីមួយ​ៗ​​​ ​មាន​ការ​ជ្រើស​រើសជា​រៀងរាល់​ឆ្នាំ​ ហើយ​យុវជន​នៅ​តាម​បណ្ដា​ខេត្ត​ទាំង​អស់​ នឹង​ទទួល​បាន​ឱកាស​ជ្រើស​រើស​បន្ត​ឲ្យ​មក​ហាត់​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ​ប្រសិន​បើ​យុវជន​រូប​នោះ​មាន​សមត្ថភាព​៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​