ធ្លាប់ជាអ្នកបម្រើការលើយន្តហោះ គេថាគ្មានអីអស្ចារ្យ ដូចតែអ្នករត់តុធម្មតាដែរ ឥឡូវ ហ្សូរីដា បង្ហើបរឿងខ្លះៗឲ្យដឹង!
- 2021-05-26 08:14:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ជាអ្នកបម្រើការលើយន្តហោះ គេថាគ្មានអីអស្ចារ្យ ដូចតែអ្នករត់តុធម្មតាដែរ ឥឡូវ ហ្សូរីដា បង្ហើបរឿងខ្លះៗឲ្យដឹង!
ចន្លោះមិនឃើញ
អ្នកគាំទ្ររបស់តារាសម្ដែង និងជាពិធីការិនី ដួង ហ្សូរីដា ខ្លះប្រហែលជាមិនទាន់បានដឹងអំពីអតីតកាល ឬប្រវត្តិការងាររបស់តារាស្រីល្បីឈ្មោះក្នុងវិស័យសិល្បៈរូបនេះនៅឡើយទេ។ ថ្ងៃនេះ ហ្សូរីដា បានរំលឹកនូវការងារមួយដែលនាងធ្លាប់បំពេញកាលពី៨ឆ្នាំមុន។
ដួង ហ្សូរីដា និយាយថា ក្ដីសុបិន្ដទី២ដែលនាងប៉ងប្រាថ្នាតាំងពីតូច គឺអ្នកបម្រើលើយន្តហោះ។ ក្ដីសុបិននេះបានសម្រេចដោយសមត្ថភាព សុខភាពល្អ ការខិតខំប្រឹងប្រែង តស៊ូ និងជម្នះគ្រប់ឧបសគ្គ។ នាងធ្លាប់ទទួលបានពាក្យពេបជ្រាយថា មានអីអស្ចារ្យជាអ្នកបម្រើលើយន្តហោះដូចតែអ្នករត់តុធម្មតាដែរ។
ដួង ហ្សូរីដា៖"មិនសូវខុសគ្នាទេ តែទំរាំបានធ្វើការបំរើភ្ញៀវប៉ុណ្ណឹង ពួកយើងត្រូវការរៀនសូត្រ ទន្ទេញមេរៀន ត្រូវស្គាល់គ្រប់ឧបករណ៍ ត្រូវចេះវិធីសង្រ្គោះបឋម ត្រូវចេះវិធីជំលៀស និង ការងារលំបាកជាច្រើនទៀត សំខាន់សុខភាពពីចុងសក់ដល់ចុងជើងត្រូវតែល្អ ១០០%"។
ដួង ហ្សូរីដា មិនបានបញ្ជាក់ពីរយៈពេលបម្រើការងារលើយន្តហោះ? ហើយមានមូលហេតុអ្វីបានជានាងបោះបង់អាជីពនេះនោះទេ? ប៉ុន្តែនាងបង្ហើបតាមរយៈសំណេរមួយលើគណនីFacebook ថា នាងត្រូវយំជាច្រើនដងស្ទើរទ្រាំមិនបានចង់តែឈប់ភ្លាមៗ តែកាលណោះនាងតែងតែសួរខ្លួនឯងថាតើមាននារីប៉ុន្មាននាក់ទៀតមានឱកាសប្រឡងជាប់ដូចនាង។ នាងថា ជាអ្នកបម្រើមែន តែជាអ្នកបម្រើកាលីបលើដែលធ្វើឲ្យនាងរឹងមាំ និងជោគជ័យជាបន្ដបន្ទាប់រហូតដល់សព្វថ្ងៃនេះ៕