តារាសម្ដែងដើមកំណើត K-Pop ៨រូបត្រូវ​បាន​ជ្រើសជាតំណាងយុទ្ធនាការ «Korean Actors 200»

  • 2021-05-28 00:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ខែមករា ឆ្នាំ២០២១ ក្រុមប្រឹិក្សា Korean Film Council បាន​ផ្សព្វផ្សាយពីយុទ្ធនាការថ្មី «Korean Actors 200» ដោយបាន​ជ្រើសតារា​សម្ដែង​ប្រុសស្រី ២០០នាក់ ធ្វើជា​អ្នកតំណាង​ប្រចាំឧស្សាហកម្មភាពយន្តប្រទេស​កូរ៉េខាងត្បូងនាពេល​បច្ចុប្បន្ន និងអនាគត។

សរុប​ទាំង​អស់​មាន​តារា​ប្រុស ១០០នាក់ និងតារាស្រី ១០០នាក់ ត្រូវ​បាន​ជ្រើសរើស​យ៉ាងល្អិតល្អន់ ផ្អែក​លើ​ប្រជាប្រិយភាព និងភាព​ជោគជ័យ​ដែល​ពួកគេ​ទទួល​បាន​នា​កន្លងមក​ក្នុង​វិស័យ​សម្ដែង។ ដោយឡែក​ក្នុង​ចំណោម​នោះ​ មាន​តែ​តារា​ ៨រូបប៉ុណ្ណោះដែល​ត្រូវបាន​ជ្រើសជាផ្នែកសំខាន់របស់ «Korean Actors 200» ហើយពួកគេ​សុទ្ធតែ​ជា​តារា​ដែល​កើតចេញ​ពី​វិស័យ K-Pop (ច្រៀងរាំ)។

អ្នក​ទាំង​នោះ​មាន​ដូច​បង្ហាញ​ខាងក្រោម៖

១. YoonA (Girls’ Generation)

២. Sooyoung (Girls’ Generation)

៣. D.O (EXO)

៤. Taecyeon (2PM)

៥. Junho (2PM)

៦. Siwan

៧. Sohee

៨. Lee Joon

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម