ឃើញមុខងារ Reactions របស់ Facebook ដូចទំនង Twitter ក៏សំងំចម្លងតាម

  • 2021-05-31 02:55:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញសង្គម Twitter កំពុងសំងំផលិតមុខងារ Reactions ដើម្បីបង្ហាញអារម្មណ៍របស់អ្នកប្រើបន្ថែម ទៅលើផ្ទាំង Tweet។ Reactions ទាំងនោះរួមមាន “Likes”, “Cheer”, “Hmm”, “Sad” និង “Haha”។ នេះបើយោងទៅតាម អ្នកជំនាញស្រាវជ្រាវមុខងារបច្ចេកវិទ្យា Jane Manchun Wong។

ការវិវឌ្ឍរបស់ Twitter ត្រូវបានមតិសាធារណៈជនជាច្រើនលើកឡើងថា Twitter កំពុងធ្វើតាមមុខងារ Reactions របស់ Facebook បើទោះបីមិនដូចទាំងស្រុកក៏ដោយ។ គួរដឹងថា កន្លងមក Reations នៅលើ Twitter គឺមានតែប៊ុតុង បេះដូង មួយតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បណ្ដាញសង្គម Facebook បានប្រកាសចេញមុខងារ "Reactions" ជាផ្លូវការនៅ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។ វាមានជម្រើស Reactions ចំនួន៦ បូករួមទាំងប៊ូតុង “Like” ដែលមានស្រាប់ពីមុន រួមទាំងប៊ូតុង "Love", "Haha", "Wow", "Sad" និង "Angry"៕

ប្រភព៖ GSMarena | Wikipedia   ប្រែ​សម្រួល៖ កុសល