ប្រាក់ សុវណ្ណារ៉ា ថាសមត្ថភាព ចន្ធា និង នូរុណ ឈាន​ដល់​កម្រិត​ជម្រើសជាតិ​ឈុត​ធំ​ហើយ

  • 2021-06-01 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប្រាក់​ សុវណ្ណារ៉ា បាន​បង្ហាញ​ទស្សនៈ​ថា ការ​ជ្រើស​រើសខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង សៀង ចន្ធា និង​ ម៉ាត់ នូរុណ ឱ្យទៅ​​ចូល​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំគឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ ព្រោះ​ពួកគេ​មាន​សមត្ថភាព​ និង​ជា​កីឡាករ​​ដែល​តែង​​រក​បាន​គ្រាប់​បាល់​នៅ​លីគកំពូល​កម្ពុជា។

លោក ប្រាក់ សុវណ្ណារ៉ា

អតីត​គ្រូ​ជម្រើស​ជាតិ​កម្ពុជា​អំឡុង​ឆ្នាំ ២០០៨-២០០៩ និង ២០១២-២០១៣ បាន​ពន្យល់​បែប​នេះ​ថា ៖«ទាក់ទង​នឹង​គុណភាព​ប្រយុទ្ធ យើង​សព្វថ្ងៃ​នេះ​យើង​ដឹង​ហើយ​បើ​ទោះបីជា​ សៀង ចន្ធា ទោះបី​ជា​ ម៉ាត់ នូរុណ យើង​ថា​ជា​កីឡាករ​ក្មេង​ជំនាន់​ក្រោយ ក៏​ប៉ុន្តែ​ពួកគាត់​ហ្នឹង​សុទ្ធ​តែ​ជា​កីឡាករ​ដែល​រកគ្រាប់​នៅ​ក្នុង​លីគ​កំពូល​របស់​យើង អ៊ីចឹង​ការ​រើស​យុវជន​ដែល​លេង​នៅ​ក្នុង​លីគ​របស់​យើង​ យើង​ថា​​ក្មេង​មែន ប៉ុន្តែ​ពួកគាត់​សមត្ថភាព​អី​ហ្នឹង គឺ​​ឈាន​ដល់​កម្រិត​ជម្រើស​ជាតិ​ហ្នឹង​ហើយ (ឈុតធំ) អាហ្នឹង​យើង​និយាយ​ពី​សៀង​ចន្ធា និង​ម៉ាត់នូរុណ»។

អតីត​គ្រូ​ក្លឹប​ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៏ គិរីវង់សុខសែនជ័យ បឹងកេត និង​នគរបាលជាតិ​ បាន​បន្ថែម​ទៀត​ថាកីឡាករ​បឹង​កេត​ពីររូប​នេះ ក៏​អាច​នឹង​ជាប់​ជម្រើស​ដំបូង​១១​នាក់​ទៀត​ផង ក្នុង​ជំនួប​ទល់​នឹង​ម្ចាស់​ផ្ទះ​បារ៉ែននា​ថ្ងៃ​ទី​ ៣ ខែ​មិថុនា ឆ្នាំ​២០២១​ខាង​មុខ។

ទោះបីជា​យ៉ាងណា លោក​ថា​បាល់​ទាត់​លេង​១១​នាក់ ដូច្នេះ​ត្រូវ​ការ​ណាស់​ការ​យល់​ចិត្ត​ និង​ការ​សហការ​គ្នា​បាន​ល្អ​នៅ​ក្នុង​ក្រុម​ទាំង​មូល ហើយ​ការ​ជម្រើស​រើស​ក្រុម​យុវជន​ឱ្យ​ចូល​រួម​ក្រុម​ឈុត​ធំ​ គឺ​ជា​ជ្រើស​រើស​ដ៏​សមស្របទៅ​តាម​ការ​ប្រកួត​ដែល​នៅ​សេសសល់ និង​​​អភិវឌ្ឍ​ពួកគេ ដើម្បី​ត្រៀមព្រឹត្តិការណ៍ធំៗ​នា​ពេល​ខាង​មុខ ជា​ពិសេស​ស៊ីហ្គេម​លើក​ទី​៣២​ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះឆ្នាំ​២០២៣៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម