ខឹង​គេ​ពេក អៀ ប៉េង​លិ ហៅ​ស្រី​លិ ភ្លាត់​ធ្លាយ​រឿង​នាង​លួច​កែសម្ផស្ស​ពីរ​កន្លែងលើផ្ទៃ​មុខ​

  • 2021-06-01 08:46:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​រូប​សម្រស់ កញ្ញា អៀ ម៉េង​លិ ហៅ​ស្រី​លិ គឺ​ស្រស់​ស្អាត​មិន​ចាញ់​តារា​ម៉ូដែល ឬ​សម្ដែង​ល្បីៗ​របស់​ខ្មែរ​ប៉ុន្មាន​ឡើយ ហើយ​មហាជន និង​អ្នក​គាំទ្រ​នាង​ភាគ​ច្រើន​មិន​ដែល​ដឹង​ទាល់​តែ​សោះ​ថា​ផ្ទៃ​មុខ​Idolរបស់​ខ្លួន​មាន​ការ​កែកុន​ខ្លះ​ហើយ។

ប៉ុន្តែ​ចៃដន្យ​អី​មាន​អ្នក​ធ្លាប់​គាំទ្រ​តារា​សម្ដែង និង​ម៉ូដែល​វ័យ​ក្មេង​រូប​នេះ​ខ្លះ​ដឹង​យ៉ាង​ច្បាស់​ថា ទម្រង់​មុខ​របស់​នាង​បាន​កែ។ អ្នក​ខ្លះ​សរសេរ​សារ​បែប​ចំអក​ថា បើ​ស្រី​លិ​មិន​កែ​សម្ផស្ស​មិន​បាន​ស្អាត​ដូច្នេះ​ឡើយ។ ការ​លើក​ឡើង​បែប​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កញ្ញា អៀ ម៉េង​លិ ផ្ទុះ​កំហឹង ហើយ​ឆ្លើយតប​យ៉ាង​តក់​ក្រហល់​តាម​Facebook កាល​ពី​ថ្ងៃ​ម្សិលម្ង៉ៃ។

អៀ ម៉េងលិ៖"គិត​អី​រាល់​ថ្ងៃ​នាងៗ តារា​ពិភព​លោក ធម្មជាតិ​ទាំង​អស់​មែន​ទេ? ហើយ​បើ​ខ្ញុំ​មិន​ចេះ​ថែ​ខ្លួន​ខ្ញុំ​អាច​ស្អាត​បាន​ទេ? ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ​កែ តែ​ខ្ញុំ​កែ​តែ​ច្រមុះ ហើយ​នឹង​មាត់​ទេ...អ្នក​និយាយ​ខ្ញុំ​នឹង​ខំ​ធ្វើ​ឲ្យ​បាន​ប៉ុន​ខ្ញុំ​ទៅ​ណា ជូនពរ"។

រូបថត៖ហ្វេសប៊ុក អៀ​​ ម៉េងលិ

កញ្ញា អៀ ម៉េង​លិ ប្រើ​ពាក្យ​សម្ដី​ធ្ងន់​ៗ​តប​ទៅ​នឹង​អ្នក​រិះគន់​នាង​វិញ​ថា អ្នក​ខ្លះ​ចូលចិត្ត​ណាស់​និយាយ​ជាន់​ពន្លិច​គ្នា​ឯង ដល់​ពេល​សាសន៍​គេ​វិញ​ម្នាក់​ៗ​ជ្រួលជ្រើម​ណាស់ នាង​ថា​មិន​ខឹង និង​មិន​អាច​បង្ខំ​ឲ្យ​មនុស្ស​១០០​នាក់ ពេញ​ចិត្ដ​នាង​ទាំង​១០០​នាក់​នោះ​ទេ តែ​មុន​នឹង​និយាយ ឬ​រិះគន់​លើ​គេ​ត្រូវ​មើល​ខ្លួន​ឯង​ផង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ