Lee Taehoon​ ៖ខ្ញុំ​នឹង​ជួយ​ឲ្យ​យុវជន​ Tiffy Army ​ជា​កីឡាករ​មាន​សក្ដានុពល​នៅ​ថ្ងៃ​អនាគត​

  • 2021-06-02 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Lee Taehoon​ ថា​នឹង​ជួយ​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍន៍​យុវជន​របស់​ក្រុម​ Tiffy Army​ FC ដែល​មាន​ស្រាប់​នេះ​ឲ្យ​មាន​សក្ដានុពល​ និង​ជា​ធនធាន​ដែល​សំខាន់​ក្នុង​វិស័យ​បាល់ទាត់​នៅ​កម្ពុជា។​

លោក Lee ពេលចុះកុងត្រា

អ្នក​ចាត់ការ​ទូទៅ​ថ្មី​របស់​ក្រុម​ Tiffy Army​ FC លោក​ Lee Taehoon​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ទស្សនៈ​ក្នុង​ការ​មក​ដឹកនាំ​ក្រុម​នៅ​ពេល​នេះ ​គឺ​ការ​ធ្វើ​ឲ្យ​ក្រុម​មួយ​នេះ​លេង​ដោយ​មាន​មូលដ្ឋាន​ច្បាស់លាស់​ និង​លេង​ជា​ក្រុម​ដោយ​មាន​ទំនុក​ចិត្ត។​ ប៉ុន្តែ​អ្វី​ៗ​គឺ​ត្រូវ​ការ​ពេលវេលា​ផង​ដែរ​ក្នុង​ការ​បង្ហាត់​បង្រៀន​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់​កាល។​

យ៉ាងណា​អតីត​គ្រូ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះនឹង​ខំប្រឹង​ឲ្យ​អស់​ពី​សម្ថភាព​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​បាល់ទាត់​ Tiffy Army ​FC លេង​បាន​ល្អ​ជា​ទី​ពេញ​ចិត្ត​របស់​អ្នក​គាំទ្រ។​ មួយ​វិញ​ទៀត​ដោយ​សារ​ក្រុម​នេះ​សំបូរ​យុវជន​ផង​នោះ​វា​រឹតតែ​ល្អ ​ហើយ​លោកនឹង​ព្យាយាម​ឆ្នៃ​អ្នក​ទាំង​នោះ​ឲ្យ​ក្លាយជា​កីឡាករ​ឆ្នើម​ និង​ជា​ធនធាន​សម្រាប់​ជម្រើស​ជាតិ​កម្ពុជា​នា​ពេល​អនាគត។​

លោក Lee ពេលចុះកុងត្រា

រំលឹក​ដែរ​ថា​ ម្សិល​មិញ​នេះ​ក្រុម​បាល់ទាត់​ Tiffy Army FC​ បាន​ធ្វើ​ពិធី​ចុះ​កុងត្រា​រយៈពេល​២ឆ្នាំ​ជា​មួយ​លោក ​Lee Taehoon ​ដើម្បី​ធ្វើ​ជា​អ្នក​ចាត់ការ​ទូទៅ។​ លោក Lee Taehoon​ ជា​គ្រូ​បង្វឹក​មាន​កេរ្តិ៍ឈ្មោះ​មួយ​រូបនៅ​កម្ពុជា​ និង​ជា​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​