អុីស្រាអែល នឹងមាននាយករដ្ឋមន្រ្តីថ្មីឆាប់ៗនេះ ក្រោយមេដឹកនាំបច្ចុប្បន្នកាន់តំណែងអស់រយៈពេល ១២ឆ្នាំ

  • 2021-06-03 04:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃពុធ ទី២ ខែមិថុនា ឆ្នាំ២០២១ សមាជិកសភា បក្សប្រឆាំងជាច្រើននាក់បានធ្វើការជូនដំណឹងដល់ប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin ថាពួកគេបានព្រមព្រៀងលើលក្ខខណ្ឌនៃការជ្រើសរើសរដ្ឋាភិបាលថ្មី ដែលនឹងជំនួសតំណែងនាយករដ្ឋមន្រ្តីបច្ចុប្បន្ន លោក Benjamin Netanyahu ជាលើកដំបូងក្នុងរយៈពេល ១២ ឆ្នាំ។

ជំហាននៃការបោះឆ្នោតនឹងត្រូវរៀបចំដោយសភាពេញអង្គរបស់ អ៊ីស្រាអែល ក្នុងរយៈពេលប្រហែលជា មួយសប្តាហ៍ទៅ ១២ ថ្ងៃ។

តាមសេចក្តីជូនដំណឹងផ្លូវការបានឱ្យដឹងថាលោក Naftali Bennett អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិនឹងជំនួសលោក Netanyahu ក្នុងនាមជានាយករដ្ឋមន្ត្រីសម្រាប់រយៈពេល ២ ឆ្នាំ៕

ប្រភព៖ MSN   ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី