Huawei ប្រកាសលា Android រុញផលិតផលខ្លួនជាង ១០០ម៉ូឌែលឡើង Harmony OS ទាំងអស់
- 2021-06-03 04:51:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei ប្រកាសលា Android រុញផលិតផលខ្លួនជាង ១០០ម៉ូឌែលឡើង Harmony OS ទាំងអស់
ចន្លោះមិនឃើញ
ក្នុងព្រឹត្តិការណ៍សំខាន់របស់ Huawei កាលពីយប់មិញថ្ងៃទី២ ខែមិថុនា ពួកគេបានបញ្ចេញ Harmony OS ជំនាន់ថ្មី ដោយដាក់ឱ្យប្រើលើ ថេបប្លែតជំនាន់ថ្មី នាឡិកាវៃឆ្លាតជាមុន នឹងដាក់ឱ្យអាប់ឌែត លើឧបករណ៍របស់ខ្លួនជាង ១០០ម៉ូឌែល ដែលដើរដោយ Android ចំពោះអតិថិជននៅក្នុងប្រទេសចិនទាំងអស់។
ឧបករណ៍ខាងក្រោមនេះ នឹងអាចអាប់ឌែតទៅកាន់ Harmonoy OS ជំនាន់ថ្មី ចាប់ពីថ្ងៃនេះទៅ
ឧបករណ៍ខាងក្រោមនេះ នឹងអាចអាប់ឌែតទៅកាន់ Harmonoy OS ជំនាន់ថ្មី នៅត្រីមាសទី៣
ដោយឡែកអតិថិជនប្រើឧបករណ៍ Huawei ដើរដោយ Android ក្រៅពី ប្រទេសចិន នៅមិនទាន់កំណត់ថ្ងៃឱ្យអាប់ឌែតនៅឡើយទេ។
គួរបញ្ជាក់ថា Harmony OS ជាប្រព័ន្ធប្រតិបត្តិការថ្មីផលិតដោយ Huawei ផ្ទាល់ ខណៈក្រុមហ៊ុននេះមានការរារាំងជាច្រើន ពីប្រព័ន្ធដំណើរការ Android របស់ Google។ ប្រព័ន្ធដំណើរការនេះមានទំនើបកម្មមិនធម្មតា ត្បិតអាចបំពាក់លើឧបករណ៍ជាច្រើនលើសពីស្មាតហ្វូន ដោយមានថេបប្លែត នាឡិកាវៃឆ្លាត ទូរទស្សន៍វៃឆ្លាត និងឧបករណ៍វៃឆ្លាតជាច្រើនទៀត ដែលមានអង្គចងចាំ RAM ត្រឹម 128KB ក៏អាចដំណើរការបានផងដែរ។
លើសពីនេះ សូម្បីតែរថយន្តដែលមានប្រព័ន្ធប្រតិបត្តិការច្រើនបែប ក៏នឹងប្រើប្រាស់ Harmony OS បានផងដែរ។ បែបនេះហើយទើប Huawei ប្រើពាក្យមួយលើប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួនថា “One as All, All as One” ដែលមានន័យថា OS មួយប្រើលើគ្របឧបករណ៍ទាំងអស់ ហើយឧបករណ៍ទាំងអស់គឺដូចគ្នា គឺ OS រួម ដែលជា OS តែមួយ៕