Monitor រាងកោងកម្រិត 3K និង 165Hz របស់ Huawei បាញ់ទម្លុះចិត្ត Gamer តែម្ដង

  • 2021-06-03 05:21:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei ទើបបញ្ចេញ Monitor ចំនួនពីរ ដោយមួយគ្រឿងជា MateView មានតួខ្លួនទាន់សម័យ មានអេក្រង់ស្ដើង គែមអេក្រង់ខ្លី សាកសមសម្រាប់អ្នកធ្វើការផ្នែកឌីហ្សាញ និងដោយឡែកមួយគ្រឿងទៀតជាប្រភេទ Gaming Monitor ឈ្មោះថា MateView GT ផលិតជាពិសេសតែម្ដងសម្រាប់ Gamer ។

MateView GT ជាប្រភេទ Gaming Monitor ដំបូងបំផុតរបស់ Huawei និងមានកម្រិតបង្ហាញដល់ទៅ 3K ឯណោះ។ វាប្រើបន្ទះបង្ហាញ LCD ទំហំ ៣៤អ៊ិញ មានកម្រិត resolution 3440x1440 ភិចស៊ែលនិងទ្រទ្រង់មុខងារ HDR10 ច្បាស់ត្រជាក់ភ្នែក។

វាក៏អំណោយផលយ៉ាងល្អដល់ការលេងហ្គេម ព្រោះវាមានកម្រិតអេក្រង់ Refresh rate ដល់ទៅ 165Hz និងកម្រិតពន្លឺ 350 nits។ បន្ថែមពីនេះមុខងារ Crosshairs និង Dark Field Control ដោយផ្ដល់នូវពន្លឺខ្ពស់ក្នុងទីងងឹតនៃហ្គេម ជួយឱ្យអ្នកលេង ងាយស្រួលរកឃើញសត្រូវ លឿនរហ័ស។

Monitor នេះក៏បំពាក់មកជាមួយឧបករណ៍បំពងសំឡេង soundbar មាន speakers stereo ទំហំ ២,៥វ៉ាត់ ចំនួនពីរគ្រាប់ និងអាចកំណត់បញ្ជារផ្សេងៗដោយការប៉ះបញ្ជារបាន។

Huawei MateView GT នឹងបញ្ចេញទៅកាន់ប្រទេសជាច្រើនលើពិភពលោកក្នុងពេលឆាប់ៗ ដោយឡែកថ្ងៃមកដល់ និងតម្លៃមិនទាន់មានការបញ្ជាក់នៅឡើយទេ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល