កម្មវិធី Xero ដាក់បញ្ចូលជាមួយសេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម

  • 2021-06-07 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ABA ប្រកាសថា Xero កម្មវិធីគណនេយ្យនៅលើអ៊ីនធឺណិត (cloud-based accounting software) ឥឡូវនេះត្រូវបានដាក់បញ្ចូលជាមួយសេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម (IBB) ជាផ្នែកនៃកិច្ចបន្តអភិវឌ្ឍន៍របស់ធនាគារនូវបណ្តាញសេវាធនាគារឌីជីថលរបស់ខ្លួន។

ឥឡូវនេះ ម្ចាស់អាជីវកម្មអាចភ្ជាប់គណនី Xero របស់ខ្លួនទៅនឹងគណនី ABA នៃក្រុមហ៊ុន របស់ពួកគេ និងអនុវត្តមុខងារកត់បញ្ជី។ ដោយសារការដាក់បញ្ចូលនេះ អ្នកប្រើប្រាស់កម្មវិធី Xero អាចទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖

  • ទាញយកប្រតិបត្តិការពីគណនី ABA នៃក្រុមហ៊ុន របស់ខ្លួនដោយដាក់ចូលទៅក្នុងកម្មវិធី Xero សម្រាប់ការផ្ទៀងផ្ទាត់តាមពេលវេលាជាក់ស្តែង

  • ចំណេញពេល និងកាត់បន្ថយកំហុសដោយចៀសវាងនូវការបញ្ចូលដោយដៃ

  • ចាត់ថ្នាក់ប្រតិបត្តិការឥណទាន ឬឥណពន្ធដោយស្វ័យប្រវត្តិទៅជាចំណូល ឬចំណាយ

  • ទទួលបានទិន្នន័យទាន់បច្ចុប្បន្នភាព ដោយសារការតភ្ជាប់រវាងសេវាធនាគារអនឡាញសម្រាប់អាជីវកម្ម និងកម្មវិធី Xero ធ្វើសមកាលកម្មជាប្រចាំ។

ការដាក់បញ្ចូលនេះជួយឲ្យអ្នកប្រើប្រាស់សេវាធនាគារអនឡាញសម្រាប់អាជីវកម្ម (IBB) ចំណេញពេលវេលា ដោយធ្វើឲ្យការងារគណនេយ្យដោយដៃដែលគួរឲ្យធុញទ្រាន់បំផុតនោះកាន់តែងាយស្រួល ដើម្បីឲ្យពួកគេអាចចំណាយពេលវេលា និងកម្លាំងបន្ថែម និងដើម្បីកំណើនអាជីវកម្មរបស់ពួកគេ។ ដើម្បីដឹងបន្ថែម សូមចូលទៅកាន់ទំព័រ Integration with Xero នៅលើវិបសាយរបស់ធនាគារ ABA។

ប្រសិនបើអ្នកមិនទាន់ប្រើសេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្មរបស់អ្នក និងចង់ដឹងបន្ថែមអំពីផលិតផលនេះ ទាក់ទងក្រុមការងារ IBB តាមអ៊ីមែល businesssupport@ababank.com ឬទូរស័ព្ទមកផ្នែកទំនាក់ទំនងអតិថិជនរបស់ ABA តាមលេខ 023 925 333។