អន់​ចិត្ត​អ្នកគាំទ្រ​ថា​វាយ​បោកយក​តែ​លុយ Floyd ថា ប្រហែល​ឈប់​វាយ​ឲ្យ​មើល​ទៀត​ហើយ

  • 2021-06-07 06:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather ទទួល​បាន​ការ​រិះ​គន់​ជា​ច្រើន​ដោយ​អ្នក​គាំទ្រ ដោយ​ពួក​គេ​ចោទ​ថា​ប្រកួត​សម្ដែងបោក​យក​តែ​លុយ​អ្នក​មើល បន្ទាប់​ពី​ជំនួប​ជាមួយ Logan Paul កាល​ពី​ព្រឹក​មិញ។

Floyd បាន​គ្រប់គ្រង​ស្ទើរ​តែ​ឈ្នះ​គ្រប់​ទឹក​នៃ​ការ​ប្រកួត​ជាមួយ Paul ប៉ុន្តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខកចិត្ត​ដែល​មិន​ផ្ដួល​ដៃ​គូ​ដែល​មាន​បទពិសោធន៍​ប្រកួត​តិចតួច​បំផុត​មិន​ឲ្យ​សន្លប់បាន។ ប្រកួត​នេះ​អ្នក​ប្រដាល់​កាន់​កំណត់ត្រា​៥០-០ បាន​សរសើរ​មិន​នឹក​ស្មាន​ថា Paul គេ​ល្អ​បែប​នេះ។

យ៉ាងណាមិញ​កីឡាករ​វ័យ​៤៤​ឆ្នាំ​​បាន​និយាយ​ក្រោយ​បញ្ចប់​ការ​ប្រកួត​ជាមួយ Paul ​ថា គេ​ប្រហែល​ជា​ឈប់​ប្រកួត​​ម្ដង​ទៀត​ហើយ ក្រោយ​មាន​ការ​រិះ​គន់​ពេញ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​គាំទ្រ។

គណនី Twitter មួយ​បាន​សរសេរ​ថា៖ “Mayweather បាន​បោក​​មនុស្ស​រាប់​លាន​អ្នក​ឲ្យ​គិតថា​គេ​​អាច​ផ្ដួល Logan”។ គណនី​មួយ​ទៀត​បាន​សរសេរ​ថា៖ “ខ្ញុំ​​ពិត​ជា​មិន​អាច​ជឿ​ថា Logan និង​ Floyd បញ្ចប់​ការ​ប្រកួត​ស្មើ​គ្នា”។

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ