ដៀមដាម! ​Logan ​បោះ​សម្ដី​ថា Floyd ​​យឺត​ណាស់..ដល់​ពេល​ធ្វើ​ឪពុក​គេ​ហើយ​

  • 2021-06-07 06:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា Youtube ​ឈ្មោះ​ថា Logan Paul ​បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ជា​ខ្លាំង បន្ទាប់​ពី​រូបគេ​ប្រកួត​បាន​ស្មើ​ជាមួយ Floyd Mayweather ​កាល​ពី​ព្រឹកមិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នោះ​ដែរ ​មាន​ត្រឹម​៨​ទឹក​ប៉ុណ្ណោះ ​ខណៈ​ដែល​ទឹក​ទី​១​ឃើញ​ថា Logan ​សម្រុក​មិន​ដក​ដៃ​ទេ ​ប៉ុន្តែ​ក៏​មិន​អាច​ធ្វើ​ឱ្យ Floyd ​មាន​បញ្ហា​ដែរ។ ​ទឹក​បន្ដ​បន្ទាប់​ទៀត ​ក៏​គេ​នៅ​តែ​ឃើញ​ថា Logan ​រក្សា​លំនឹង​បាន​ល្អ ​មិន​ឱ្យ Floyd ​ធ្វើ​អ្វី​គេ​បាន​ឡើយ ពោល​គឺ​បាន​ត្រឹម​ប្ដូរ​ដៃ​គ្នា​បន្តិចបន្ដួច​ប៉ុណ្ណោះ។ ​បញ្ចប់​៨​ទឹក​ពេញ ​គ្មាន​កីឡាករ​ណា​សន្លប់​នោះ​ទេ ​ពោល​គឺ​ស្មើ​គ្នា​ប៉ុណ្ណោះ។

​Logan ​ដែល​គ្រាន់​តែ​ជា​តារា Youtube ​ម្នាក់ ​និង​មិន​មាន​ប្រវត្តិ​ប្រដាល់​អាជីព​ផង​នោះ ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “គាត់​វៃ​យឺត​ជាង​ខ្ញុំ​គិត​ច្រើន​ណាស់... ​គាត់​ដល់​ពេល​ធ្វើ​ជា​ឪពុក​គេ​ហើយ​។ នេះ​ជា​ពេល​វេលា​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​ខ្ញុំ ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់”។

​រំលឹក​ថា​ការ​ប្រកួត​នេះ​ដែរ ​Floyd ​បង្ហើប​ថា​រូបគេ​ចូល​កន្លែង​ហ្វឹកហាត់​តែ​ម្ដង​គត់​ដើម្បី​ត្រៀម​ប្រកួត តែ​តម្លៃ​ខ្លួន​វិញ​ទទួល​បាន​ដល់​១០០​លាន​ដុល្លារ​ឯ​ណោះ។ ​ស្រប​ពេល Logan ​វិញ ​ក៏​បាន​លុយ​មិន​តិច​ដែរ ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ប្រមាណ​ជា​២០​លាន​ដុល្លារ​ដែរ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ