មកដឹង ប្រទេស​ទាំង ១៥ នេះ ហាម​​មិន​ឲ្យ​មាន​ការ​បង្ហោះ Drone ឡើយ!

  • 2021-06-07 08:34:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Drone ជា​យន្តហោះ​ខ្នាត​តូច​គ្មាន​មនុស្ស​បើក ជា​ទូទៅ​ប្រើប្រាស់​សម្រាប់​ធ្វើ​ការ​ផ្តិត​យក​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​ពី​លើ​អាកាស។ តាម​ការ​ស្រាវជ្រាវ​ដោយ​មើល​ឃើញ​ពី​គុណ​សម្បត្តិ​របស់​ Drone បណ្តា​ប្រទេស​ជា​ច្រើន​ក៏​មាន​បង្កើត​ច្បាប់​សមស្រប​មួយ​សម្រាប់​ពលរដ្ឋ​ខ្លួន តែ​ក្នុង​នោះ​មាន ៧ ភាគរយ​ឬ​ស្មើ ១៥ ប្រទេស​ទូទាំង​សកលលោក​ខ្លះ​ហាម​ដាច់ខាត​មិន​ឲ្យ​មាន​ការ​ប្រើប្រាស់ Drone ​នោះ​ឡើយ។

តាម​ការ​ស្រាវជ្រាវ​បណ្តា​ប្រទេស​ទាំង​នោះ​មាន​មួយ​ផ្នែក​តូច​ក៏​តម្រូវ​ឲ្យ​អ្នក​ចូល​សុំ​សិទ្ធ​អនុញ្ញាត​ពី​អង្គភាព​រដ្ឋាភិបាល ៣ ទីតាំង និង​ទាមទារ​ឲ្យ​មាន​ការ​បង់​ថ្លៃ​ចុះ​បញ្ជី​ឬ​សុំ​សិទ្ធ​ណា​មួយ​រាល់​ការ​បង្ហោះ Drone ម្តងៗ។ ភាគច្រើន​ក្នុង​តំបន់​ទាំង​នោះ​សុទ្ធ​សឹង​ជា​ប្រទេស​តែ​មួយ​ដែល​រមែង​បិទ​សិទ្ធ​ពលរដ្ឋ​ដោយ​សូម្បី​តែ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ឬ​ប្រព័ន្ធ​អ៊ីនធឺណិត គឺ​គ្មាន​សិទ្ធ​សេរីភាព​ធំ​ទូលាយ​ទេ។

+ខាង​ក្រោម​បង្ហាញ​ពី​ប្រទេស​ទាំង ១៥ ដែល​ហាម​មិន​ឲ្យ​មាន​ការ​បង្ហោះ Drone:

  • អាល់ហ្សេរី
  • បារបាដូស
  • ប្រ៊ុយណេ
  • កូឌីវ័រ
  • គុយបា
  • អ៊ីរ៉ង់
  • អ៊ីរ៉ាក់
  • គុយវ៉ែត
  • តាហ្ស៊ីគីស្ថាន
  • ម៉ាដាហ្គាស្កា
  • ម៉ារ៉ុក
  • នីការ៉ាហ្គា
  • អារ៉ាប៊ីសាអ៊ូឌីត
  • សេណេហ្គាល់
  • ស៊ីរី

ប្រភព៖ uavcoach ប្រែសម្រួល៖ អត្ថបទ៖ កៅ រក្សា