ធ្លាប់តែឃើញ Summer សម្ដែងរឿងលើកនេះបង្ហើរសំនៀងវិញម្ដងពីរោះមិនចាញ់អ្នកចម្រៀងអាជីពប៉ុន្មានទេ

  • ច័ន្ទ, 7 មិថុនា 2021 09:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿយៗមាហជន ធ្លាប់តែបានឃើញសមត្ថភាពសម្ដែងខ្សែភាពយន្ដរបស់កម្លោះសង្ហា Summer តាម រយៈរឿងភាគជាច្រើន និងតាមរយៈអាជីពពិធីករពូកែវោហាស័ព្ទ ប៉ុន្តែលើកនេះអ្នកគាំទ្រ និងប្លែកភ្នែក ប្លែកអារម្មណ៍ជាមួយទស្សនីយថ្មីនូវការបកស្រាយបទចម្រៀងយ៉ាងពីរោះរបស់ Summer។

ថ្មីៗនេះ Summer ពិតជាធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពបកស្រាយបទចម្រៀង យ៉ាងពីរោះប្លែកត្រចៀករបស់លោក ក្នុងបទ" ស្នេហ៍ស្រីង៉ក់ងរ និងបទបង្ខំចិត្តបែក" ជាមួយនឹងសម្លេង ផ្អែមស្រទន់ ប្រកបដោយមនោសញ្ជេតនា ពីរោះមិនចាញ់តារាអាជីពប៉ុន្មានទេ ដែលកន្លងមកទស្សនិជន ពុំធ្លាប់បានដឹង Summer អាចចម្រៀងយ៉ាងពីរោះបែពនេះ។

ក្រៅពីអាចបកស្រាយបទចម្រៀងយ៉ាងពីរោះ Summer មានឈ្មោះជាពិធីករដ៏មានប្រជាប្រិយភាព ម្នាក់នៅ ស្ថានីយ៍ទូរទ្ស MY TV ហើយបច្ចុប្បន្ន កម្លោះសង្ហារូបនេះក៏មមាញឹកខ្លាំងជាមួយការងារថត ខ្សែភាពយន្ដជាហូហែរនៅទូរទស្សន៍ PNN ផងដែរ។ លើសពីនេះ Summer មានជំនួញ ២ក្នុងដៃទៀតផង ដែលលោកគឺជាម្ចាស់ Summer entertainment និង Poung Studio៕

ស្ដាប់ Summer បកស្រាយបទចម្រៀងវីដេអូខាងក្រោម៖

អត្ថបទ៖ Pav SreyPich

អត្ថបទពេញនិយម
អត្ថបទថ្មី