ប្រាសាទព្រះវិហារ កំពុងកែលម្អ បន្ថែមសោភ័ណភាព មានសួនច្បារបៃតងខ្ចី

  • 2021-06-07 09:46:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិព្រះវិហារបានរៀបចំកែលម្អសោភ័ណភាព ទេសភាពនៅទួលបុរាណលើភ្នំប្រាសាទព្រះវិហារ ឱ្យមានភាពបៃតងឡើងវិញ។ ទីតាំងនេះបានហូរច្រោះដោយសារទឹកភ្លៀង និងបង្កើតជាចង្អូរទឹកតូចៗដែលធ្វើឱ្យស្ថានដីមានសភាពខ្ពស់ទាប ហើយដើមឈើមួយចំនួនប្រឈមនឹងការដួលរលំ ដែលបង្កហានិភ័យដល់ភ្ញៀវទេសចរ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ។

ដើម្បីទប់ស្កាត់ការហូរច្រោះដី និងហានិភ័យផ្សេងៗទៀត អាជ្ញាធរជាតិព្រះវិហារបានរៀបចំប្រព័ន្ធបង្ហូរទឹក ចាក់ដីបំពេញឡើងវិញ ដាំស្មៅ ដើម្បីរក្សាទីទួលបុរាណនិងលើកកម្ពស់ទេសភាពវប្បធម៌នេះសម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រាសាទព្រះវិហារផងដែរ៕

ប្រភពរូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

អត្ថបទសម្រួលដោយ : Su In