រំភើប​ចង់​ស្រក់​ទឹក​ភ្នែក​ឃើញ​កីឡាករ​កម្ពុជា​សប្បាយ​​យ៉ាង​នេះ​ក្រោយ​តែត​ចូល​​អ៊ឺរ៉ាក់

  • 2021-06-08 02:11:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើសជាតិ​កម្ពុជា​​បាន​រក​បាន​គ្រាប់បាល់​មួយ​គ្រាប់​កាល​ពី​យប់មិញ​នៅ​នាទី​៥៥ ដែល​ជា​ការ​តែត​របស់​ សឿយ វិសាល ខ្សែការពារ​​​ដើម្បី​ចប់​ការ​ប្រកួត​​​អ៊ឺរ៉ាក់​ឈ្នះ​៤-១​​ សម្រាប់​ការ​ប្រកួត​ជើង​ទី​២​ជុំ​ទី​២​ក្នុង​ពូល​C នៃ​​ព្រឹត្តិការណ៍​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០២២​ នៅ​ប្រទេស​កាតា។

​ក្នុង​ការ​តែត​មួយ​គ្រាប់​នោះ​កីឡាករ​ទាំង​អស់​បាន​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ បើ​ទោះ​ការ​ប្រកួត​​ក្រុម​ខ្លាំង​អ៊ឺរ៉ាក់ កំពុង​នាំ​មុខ​ក៏​ដោយ​។ យ៉ាង​ណា​​ការ​ប្រកួត​នេះ​ត្រូវ​បាន​គេ​មិន​រំពឹង​ឡើយ ក្នុង​ការ​វាយ​បក​បាន​មួយ​គ្រាប់​ទល់​ក្រុម​ខ្លាំង​ដូច​ជា​អ៊ឺរ៉ាក់​នោះ ប៉ុន្តែ​កម្ពុជា​អាច​ធ្វើ​បាន​។

​បច្ចុប្បន្ន​កម្ពុជា​បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​ខាង​លើ​នេះ​ហើយ ​ខណៈ​ប្រទេស​​​កំពូល​តារាង​គឺ​ អ៊ឺរ៉ាក់ មាន​១៤​ពិន្ទុ​​ អ៊ឺរ៉ង់​មាន​១២ពិន្ទុ​ស្មើ​បារ៉ែន​។ ស្រប​ពេល​​កម្ពុជា​ស្ថិត​នៅ​បាត​តារាង​មាន​១​ពិន្ទុ​ និង​នៅ​សល់​មួយ​ប្រកួត​​​ត្រូវ​លេង​ទល់​អ៊ឺរ៉ង់ ​ថ្ងៃ​ទី​១១​ខែ​មិថុនា ឆ្នាំ២០២១​វេលា​ម៉ោង​៩:៣០ នាទី​យប់​​។

ចង់​ដឹង​ថា កីឡាករ​កម្ពុជា​សប្បាយ​ចិត្ត​បែបណា​ទស្សនា​វីដេអូ​ Highlight ៖

​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​