ស៊យ​ហើយ! Benzema ​របួស​ជង្គង់ ​ទំនង​អត់​បាន​លេង Euro ​ទេ​

  • 2021-06-09 01:17:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Karim Benzema ​បាន​រង​របួស​ជង្គង់​អំឡុង​ពេល​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ប៊ុលការី​កាល​ពី យប់មិញ​នេះ ដែល​ទំនង​ជា​នឹង​ធ្វើ​ឱ្យ​គេ​ខកខាន​ប្រកួត Euro ​ហើយ។

​នៅ​យប់មិញ​នេះ ​ជា​ការ​ប្រកួត​មិត្តភាព​ចុង​ក្រោយ​សម្រាប់​បារាំង ដើម្បី​ត្រៀម​ខ្លួន​លេង​ពាន​រង្វាន់ Euro ​ដែល​នឹង​ចាប់​ផ្ដើម​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ។ ​Benzema ​ក៏​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​សម្រាប់​ប្រកួត​នេះ​ដែរ ​ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​នៅ​ចុង​តង់​ទី​១ រូបគេ​បាន​រង​​របួស​ជង្គង់​ដែល​តម្រូវ​ឱ្យ​ប្ដូរ​ចេញ​ភ្លាម​ៗ​ផង​ដែរ។ ​

​លោក Deschamps ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “គាត់​មាន​បញ្ហា​ជង្គង់ ​ដែល​ប៉ះ​ពាល់​ដល់​សាច់​ដុំ។ គាត់​មាន​អារម្មណ៍​មិន​ល្អ ​ដូច្នេះ​គាត់​ក៏​បាន​សុំ​ប្ដូរ​ចេញ។ ​ក្រុម​ការងារ​ពេទ្យ​កំពុង​មើល​ថែ​គាត់”៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី

អត្ថបទថ្មី