ធ្លាប់​តែ​ឃើញ Concert កូរ៉េ-ថៃ ឥឡូវ​មក​មើល Concert របស់​ប្រទេស​ស្ដេច​នុយក្លេអ៊ែរ​វិញ​ម្ដង ទិដ្ឋភាព​​ហួស​ការ​គិត

  • 2021-06-09 02:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​សិល្បៈ ហូលីវូដ-ថៃ ពិសេស កូរ៉េ សាបព្រួស​ស្ទើរ​ពេញ​ពិភព​លោក ប៉ុន្តែ​បណ្ដា​ប្រទេស​នានា​ក៏​មាន​សិល្បៈ​របស់​ពួក​គេ តួយ៉ាង​រុស្សី​ដែល​ជា​ប្រទេស​ស្ដេច​នុយក្លេអ៊ែ​ក៏​ដូច​គ្នា។ ប៉ុន្មាន​ថ្ងៃ​មក​នេះ បទ​ចម្រៀង​រុស្សី ប៉ុន្មាន​បទ​របស់ Lagu Rauf បាន​ទាញ​អារម្មណ៍​ឲ្យ​ប្រិយមិត្ត​ទៅ​គិត​អំពី​សិល្បៈ​របស់​ប្រទេស​រុស្សី​របស់​គេ​ជា​លើក​ដំបូង។

ប្រទេស​ដែល​គេ​នឹក​ដល់​ឈ្មោះ រមែង​នឹក​ឃើញ​ពី​គ្រាប់​បែក​នុយក្លេអ៊ែរ តាម​ពិត​មាន​សិល្បៈ​សម័យ​ដ៏​សម្បូរបែប និង​កម្លាំង​យុវជន​គាំទ្រ​ខ្លាំង​មិន​ធម្មតា បើ​ធៀប​នឹង​ប្រទេស​សក្ដានុពល​សិល្បៈ​ប៉ុន្មាន​ខាង​លើ។ Lagu Rauf & Faikតារា​ចម្រៀង​កូន​ភ្លោះ​រុស្សី កាត់​អាហ្សែបៃហ្សង់ គឺ​ជា​អ្នក​ក្នុង​ចំណោម​តារា​ចម្រៀង​មាន​ប្រជាប្រិយភាព​បំផុត​របស់​រុស្សី ដែល​បទ​ពួក​គេ​ភាគ​ច្រើន​មាន​អ្នក​ទស្សនា​ច្រើន​មិន​ធម្មតា។

មិន​ត្រឹម​ប៉ុណ្ណឹង សកម្មភាព​របស់​ពួក​គេ​លើ​ឆាក​តន្ត្រី​ម្ដង​ៗ ក៏​ឆក់​យក​ការ​គាំទ្រ​អ្នក​គាំទ្រ កក្រើក​នឹក​ស្មាន​មិន​ដូច​គ្នា​ដែរ។ វីដេអូ​ខាង​ក្រោម​នេះ គឺ​ជា​ទិដ្ឋភាព​ការ​ប្រគំតន្ត្រី​របស់​បង​ប្អូន​ភ្លោះ ធ្វើ​នៅ​ប្រទេស​រុស្សី ដែល​ប្រមូល​ផ្ដុំ​យុវជន​របស់​រុស្សី​ស្រស់​សង្ហា ស្រស់​ស្អាត​មិន​ធម្មតា។ ទិដ្ឋភាព​ទាំង​នេះ ពុះ​កញ្ជ្រោល​មិន​ចាញ់​ការ​ប្រគំ​តន្ត្រី​របស់ Kpop ប៉ុន្មាន​ឡើយ។ តោះ...ទៅ​លេង​រុស្សី​ជាមួយ​គ្នា​បន្តិច​សិន!

អត្ថបទ៖ ទារិកា

អត្ថបទថ្មី