ដំណឹងរីករាយ! ក្រុមកំណាយ រកឃើញដងខ្លួនបដិមា១ ក្នុងការដ្ឋានជួសជុលប្រាសាទបាកាន
- 2021-06-11 09:15:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងរីករាយ! ក្រុមកំណាយ រកឃើញដងខ្លួនបដិមា១ ក្នុងការដ្ឋានជួសជុលប្រាសាទបាកាន
ចន្លោះមិនឃើញ
ក្រុមកំណាយជួសជុលស្ពានហាលនៃប្រាសាទព្រះខ័ន ស្ថិតនៅភូមិ តាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១ នេះបានធ្វើកំណាយប្រទះឃើញដងខ្លួនបដិមាចំនួន១។
ស្ពានរានហាលគោបុរៈទីមួយនៃប្រាសាទបាកាន ឬព្រះខ័នកំពង់ស្វាយត្រូវបានរៀបចំប្រារព្វពិធីក្រុងពាលីជួសជុលឡើងវិញកាលពីចុងខែឧសភាកន្លងទៅ ក្រោយរងការខូចខាត យ៉ាងធ្ងន់ធ្ងរដោយសារកត្តាអាយុកាល កត្តាធម្មជាតិ ខ្វះការថែរក្សាឲ្យបានដិតដល់ ជាពិសេសការបំផ្លាញជីកកកាយ រកវត្ថុមានតម្លៃពីសំណាក់មនុស្សទុច្ចរិតកាលពីសម័យសង្គ្រាម។
នេះមិនមែនជាលើកដំបូងទេដែលក្រុមអភិរក្សរកឃើញវត្ថុសិល្បៈអំឡុងពេលជួសជុលពោលគឺកន្លងមកគេបានប្រទះឃើញបំណែកដៃរូបបដិមាករមួយចំហៀង ប្រវែង ០,៥០សង់ទីម៉ែត្រ និង ទទឹង ០,១៥សង់ទីម៉ែត្រ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ហើយក្រោយមកនៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២១ បានកំណាយឃើញរូបព្រះកេសចំនួន ០៣ រូប រួចមកហើយ។
ប្រាសាទព្រះខ័នកំពង់ស្វាយ (អ្នកស្រុកហៅ ប្រាសាទបាកាន) មានចំងាយប្រមាណ ២៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទបាកាន(ឬ ប្រាសាទព្រះខ័ន កំពង់ស្វាយ) មានទីតាំងស្ថិតនៅភូមិបាកាន ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងមានចម្ងាយ១០៥គីឡូម៉ែត្រ ពីក្រុងអង្គរ។ប្រាសាទស្ថិតនៅប៉ែកខាងត្បូងឆៀងខាងលិចស្រុកសង្គមថ្មី និងមានព្រំប្រទល់ខាងជើងជាប់ឃុំស្តៅ ខាងត្បូងជាប់នឹងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ហ ខេត្តកំពង់ធំ រីឯខាងលិចជាប់នឹងឃុំ ខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប និងខាងកើតជាប់នឹងឃុំរមទម្យ ស្រុករវៀង ខេត្តព្រះវិហារ៕