បណ្ដាំ​ម្ដាយ! វ័យ​១៨​ឆ្នាំ យុគ ដាពេជ្រ ទទួល​ដំបូន្មាន​ចំនួន​៣​ពី​ម្ដាយ ស្រប​ពេល​នាង​ប្រកែក​ថា​មិន​ដែល​មាន​ស្នេហា

  • 2021-06-14 03:05:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ឆ្នាំ​២០២១ នេះ យុគ ដាពេជ្រ ហៅ​ស្រី​អម ដែល​ជា​កូន​ស្រី​ទោល​របស់​ពិធី​ការិនី យុគ ចិន្ដា មាន​វ័យ​១៨​ឆ្នាំ​ហើយ។ ពាក្យ​ថា"ស្មោះ​ត្រង់ និង"ចេះ​ឲ្យ​តម្លៃ" ត្រូវ​បាន​ពិធី​ការិនី​រូប​នេះ ប្រើ​គ្រប់​បណ្ដាំ​ប្រយោគ​សម្រាប់​ទូន្មាន​កូន​ស្រី​ជា​ទី​ស្រឡាញ់។

ពិធី​ខួបកំណើត​តូច​មួយ​គេ​ឃើញ​ធ្វើ​នៅ​ក្នុង​ភោជនីយដ្ឋាន​"ចង​ចាំ" យប់មិញ។ អ្នក​នាង យុគ ចិន្ដា បាន​បង្ហោះ​រូប​ថត​ខ្លួន​ជាមួយ​កូន​ស្រី​យ៉ាង​ស្និទ្ធស្នាល​អម​ដោយ​នំ​ខួបកំណើត​យ៉ាង​ប្រណីត ដោយ​ភ្ជាប់​នូវ​បណ្ដាំ​សំខាន់​ចំនួន​បី​ដែល​នាង​ថា"បណ្ដាំ​ម្ដាយ​ដែល​កូន​ត្រូវ​តែ​ចងចាំ"។

យុគ ចិន្ដា៖"ត្រូវ​មាន​អ្វី​ដែល​ជា​ខ្លួន​ឯង ឲ្យ​តម្លៃ​ខ្លួនឯង។ ត្រូវ​មាន​ភាព​ស្មោះត្រង់​ជាមួយ​ម្ដាយ ខ្លួនឯង និង​មិត្តភ័ក្ដិ។ត្រូវ​ចេះ​ឲ្យ​តម្លៃ​មនុស្ស។ អរគុណ​កូន​ដែល​ចូល​មក​ក្នុង​ជីវិត​ម្ដាយ"។

ទាំង​កូន និង​ម្ដាយ​ដែល​ជា​គ្រួសារ​ពិធី​ការិនី​មួយ​នេះ មិន​បាន​ជូនពរ ឬ​ប្រាថ្នា​ខ្លួន​ឯង​ឲ្យ​ជួប​អ្នក​ស្រឡាញ់ ឬ​យល់​ចិត្ត​ដូច​តារា​ដទៃ​ឡើយ ប៉ុន្តែ​ចំពោះ​យុគ ចិន្ដា និង​កូន​ស្រី បាន​ប្រើ​ឱកាស​ពិសេស​របស់​ខ្លួន​ដើម្បី​អប់រំ​កូន និង​ផ្ដល់​តម្លៃ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ទៅ​វិញ។ ជុំវិញ​បញ្ហា​នេះ យុគ ដាពេជ្រ ហៅ​ស្រី​អម ធ្លាប់​ប្រាប់​Sabay ថា នាង​មិន​ធ្លាប់​មាន​ស្នេហា ហើយ​ក៏​មិន​ចង់​គិត​រឿង​នេះ​ដែរ បើ​ទោះ​បី​ជា​មាន​មិត្តភ័ក្ដិ​បាន​ផ្គូផ្គង ឬ​ចំអន់​នាង​លេង​ជាមួយ​មិត្ត​រួម​ថ្នាក់​ក្ដី៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ