ទើបលេចមុខឪពុកបង្កើត ក្រោយកុមារា ហុង រស់យ៉ាងកម្សត់ វេទនា រហូតដល់ថ្ងៃស្លាប់

  • 2021-06-14 09:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មហាជនមួួយចំនួនធំប្រាកដជាធ្លាប់ស្គាល់ក្មេងប្រុសម្នាក់ គេតែងហៅថា អាហុង កំព្រាឪពុកម្ដាយ គ្មានសាច់ញាតិ តែងដើរត្រាច់ចរគ្មានគោលដៅ នៅក្នុងទីក្រុងភ្នំពេញ ពេលនេះបានស្លាប់ហើយ ។ មូលហេតុនៅពីក្រោយការស្លាប់ក្មេងប្រុសកម្សត់រូបនេះ គឺបណ្ដាលមកពី កាលបីយប់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ ក្មេងប្រុសរូបនេះ បានឡើងតោងឡានសណ្ដោងម៉ាសុីនភ្លេីង​ និងបានលោតចុះមកក្រោយ ក៏ស្រាប់តែត្រូវកន្ទុយខាងក្រោយអូសកិនជាច្រើនម៉ែត្របណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ជីវិតកុមារារូបនេះ រស់នៅសែនកម្សត់វេទនា គ្មានមេបា គ្មានទីជម្រក យប់កន្លែងណាគេងកន្លែងនោះ យកធរណីធ្វើគ្រែ យកមេឃធ្វើដំបូល ស៊ីអត់ស៊ីឃ្លាន រហូតដល់ដង្ហើមចុងក្រោយ ក៏គ្មានញាតិមិត្តណាចេញមុខមកទទួលសពទៅបូជាឡើយ ។ ស្រាប់តែពេលនេះក្រោយមរណៈភាពយ៉ាងកម្សត់របស់ ហុង ស្រាប់តែលេចមុខបុរសម្នាក់ ដែលអះអាងថាជាឪពុករបស់កុមារារូបនេះ មកទទួលធាតុយកទៅធ្វើបុណ្យនៅឯខេត្តព្រះសីហនុ ។

មហាជនកាន់តែមានក្ដីសោកស្រណោះ មិននឹកស្មានថា កុមារារូបនេះ មានឪពុកដែលនៅមានជីវិត តែទុកកូនចោលកំព្រកំព្រី ឱ្យរស់នៅកម្សត់ខ្លាំងបែបនេះ ។ តើការចេញមុខរបស់បុរសរូបនេះ នៅពេលនេះ មានចេតនាអ្វី? ហេតុអ្វីផ្ដល់កំណើតហើយមិនចិញ្ចឹមកូន ? លុះដល់ដឹងដំណឹងថាកូនស្លាប់ទៅហើយនោះ ទើបបង្ហាញខ្លួន ។ សូមឱ្យវិញ្ញាណក្ខន្ធកុមារា ហុង បានទៅកាន់សុគតិភព និងសូមឱ្យជាតិក្រោយកើតមកមានគ្រួសារ ឪពុកម្ដាយ មានជីវិតល្អប្រសើរ កុំឱ្យអភ័ព្វដូចជាតិនេះទៀត ៕

អត្ថបទថ្មី