វ៉ាក់សាំង Novavax បញ្ចប់ការធ្វើតេស្តបង្ហាញថាមានប្រសិទ្ធិភាព ៩០% ប្រឆាំងនឹងវីរុសកូវីដប្រភេទថ្មី

  • 2021-06-15 09:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់អាមេរិក Novavax Inc កាលពីថ្ងៃច័ន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ពីទិន្នន័យដំណាក់កាលចុងក្រោយពីការសាកល្បងធ្វើតេស្តវ៉ាក់សាំងរបស់ខ្លួន នៅអាមេរិក ដោយបង្ហាញថាវ៉ាក់សាំង មានប្រសិទ្ធភាពប្រមាណ ៩០% ប្រឆាំងនឹងវីរុសកូវីដ-១៩ រួមទាំងពពួកវីរុសកូវីដបំប្លែងខ្លួនផ្សេងៗទៀត។

តាមរយៈទិន្នន័យរបស់អ្នកស្ម័គ្រចិត្តជិត ៣មុឺននាក់ នៅសហរដ្ឋអាមេរិកនិងម៉ិកស៊ិកកូ បានធ្វើឱ្យ Novavax រៀបចំឯកសារសម្រាប់ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នៅសហរដ្ឋអាមេរិកនិងប្រទេសផ្សេងទៀតនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២១នេះ។

ក្រុមហ៊ុន Novavax បាននិយាយថាខ្លួននៅតែអាចផលិតវ៉ាក់សាំងបាន ១០០ លានដូសក្នុងមួយខែនៅចុងត្រីមាសទី ៣ ក្នុងឆ្នាំ ២០២១ និង ១៥០ លានដូសក្នុងមួយខែ នៅត្រីមាសទី ៤ ក្នុងឆ្នាំ ២០២១។ ក្រុមហ៊ុនអាមេរិកមួយនេះ បានចាប់ផ្តើមដាក់សំណើឯកសារតិរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដើម្បីសហការគ្នាក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌា ដែលបានចុះកិច្ចសន្យាផលិតវ៉ាក់សាំង Novavax ៕

ប្រភព៖ Bangkokpost   ប្រែសម្រួល ៖ សង្ហា