មិត្ត​ជិត​ស្និទ្ធ​ម្នាក់ លួច​បញ្ចេញរូបភាពជា​ច្រើនសន្លឹកទៀត បង្ហាញ បញ្ចាកា របួសសុះខ្លួនពី​ក្បាល​ដល់​ចុងជើង!

  • 2021-06-16 07:06:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅប៉ុន្មានម៉ោងមុននេះ មិត្ត​ជិត​ស្នីទ្ធ​ម្នាក់​របស់ សុទ្ធ បញ្ចាការ គឺ​តារាសម្ដែង ហេង នរៈកក្កដា បាន​ទម្លាយរូបភាពច្រើនសន្លឹករបស់មិត្តស្និតស្នាល បញ្ចាកា ក្រោយរងហិង្សាពី អេដវីន គឺមិនមែនរបួសតិចតួចនោះដូចដែលមេម៉ាយកូនពីររូបននេះបានបង្ហោះទេ ពោលស្នាមរបួសសុះសាច់ជាំពេញខ្លួនតែម្ដង។

បន្ទាប់ពីកើតរឿងជម្លោះចាក់ស្រេះរហូតដល់ កើតមានអំពើហិង្សារវាងតារាសម្ដែង អេដវីន និងគូស្នេហ៍ សុទ្ធ បញ្ចាកា បានបង្ហោះរូបភាពរងរបួសផ្អើលទាំងយប់តែម្ដង។ ដោយឡែក ហេង នរៈសកក្កដា មិត្ត ស្និទស្នាលរយៈពេលជាង១០ឆ្នាំរបស់ បញ្ចាកា នៅមិនសុខនោះទេតារាសម្ដែងរូបនេះបានបង្ហោះរូប ភាពច្រើនសន្លឹកបន្ថែមទៀតបង្ហាញពីស្ថានភាពរបួស បញ្ចាកា របួសទក់សាច់ត្រូវគ្រប់កន្លែងតែម្ដង។

បន្ថែមពីលើនេះ ហេង នរៈកក្ដដា បានបោះពាក្យយ៉ាងដូច្នេះថា៖”ឈ្មោះអ្នកក្រអូបដូចផ្កា តែជីវិតអ្នក មិនក្រអូបដូចនឹងឈ្មោះសោះ ខ្ញុំអត់មានពាក្យអីនិយាយទេ សុំត្រឹមអ្នកទាំងអស់គ្នា កុំសើចកុំយំនឹងគាត់ អីលើលោកនេះគ្មានអ្នកណាម្នាក់ចង់មានរឿងបែបនេះធ្លាក់មកលើខ្លួនឯងនោះទេ ឆាប់ជាណាសះ ស្បើយណា មានខ្ញុំម្នាក់នៅលើកទឹកចិត្ត”៕

អត្ថបទ៖ Pav SreyPich