សេចក្ដី​សម្រេច​របស់ UEFA ចេញ​ហើយ លើ​រឿង Rudiger លួច​ខាំ​ខ្នង​របស់ Pogba

  • 2021-06-17 03:33:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

UEFA បាន​ប្រកាស​ថា ខ្សែ​ការពារ Antonio Rudiger នឹង​មិន​ប្រឈម​មុខ​ការ​ពិន័យ​អ្វី​ទេ បន្ទាប់​ពី​គេ​​ត្រូវ​បាន​ចោទប្រកាន់​ខាំ​ខ្នង​របស់ Paul Pogba អំឡុង​ពេល​បារាំង​ឈ្នះ​អាល្លឺម៉ង់ ១-០។

ខ្សែ​ការពារ​របស់​អាល្លឺម៉ង់​ត្រូវ​គេ​ថត​បាន​​យក​ធ្មេញ​ទៅ​ខាំខ្នង​ Pogba កាល​ពី​​ការ​ប្រកួត​ដើម​សប្ដាហ៍​ក្នុង​ពូល F នៅ​ឯ​កីឡដ្ឋាន Allianz Arena ក្នុង​ទីក្រុង Munich។ Pogbaកីឡការ​របស់ Manchester United បាន​ស្រែក​លើ​ទីលាន ក្រោយ​ត្រូវ​គេ​ខាំ។ ប៉ុន្តែ​ពេល​នេះ​មាន​ការ​សម្រេច​ហើយ​គឺ Rudiger គ្មាន​ការ​ពិន័យ​ទេ។

កាល​ពី​ថ្ងៃ​ពុធ Rudiger បាន​បញ្ជាក់​ពី​ស្ថានភាព​ពេល​នោះ​ថា គេ​មិន​បាន​ខាំ Pogba ទេ ហើយ​រវាង​គេ​នឹង​ Pogba និយាយ​គ្នា​ធម្មតា​ជា​មិត្តភ័ក្ដ ក្រោយ​ផ្លូំ​កញ្ចែក​បញ្ចប់​ការ​ប្រកួត។ ចំពោះ Pogba ខ្លួន​ឯង​ក៏​មិន​ខឹង​នឹង Rudiger ដូច​គ្នា ព្រោះ​ពួក​គេ​ស្គាល់​គ្នា​យូរ​ហើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី