Koemanបញ្ជាក់​ច្បាស់​ៗ​ថា​ Depay ជិត​ត្រូវ​រ៉ូវ​នឹង​ Barcelona មែន​ទែន​ហើយ​

  • 2021-06-17 13:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ronald Koeman គ្រូ​បង្គោល​ក្លឹប​ Barcelona បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Lyon កីឡាករ​ Memphis Depay ជិត​ត្រូវ​រ៉ូវ​មក​លេង​ឲ្យ​ក្លឹប​លោក​មែន​ទែន​ហើយ​។

Koeaman បាន​និយាយថា​៖" Depay គេ​បាន​និយាយ​ខ្លួន​គេ​រួច​ហើយ​ពី​រឿង​មក​លេង​ឲ្យ​ក្លឹប​ Barca យើង​នេះ​ អញ្ចឹង​ហើយ​ខ្ញុំ​អាច​បញ្ជាក់​ត្រង់ៗ​បាន​ហើយ​។ មក​ទល់​នឹង​ពេល​នេះ​គឺ​ថា​ពួក​យើង​បាន​ធ្វើ​ការ​ចរចា​និយាយ​ជា​មួយ​គ្នា​បាន​ល្អ​។ ទោះ​ជា​ឥឡូវ​នេះ​គេ​មិន​ទាន់​បាន​ចុះ​កុងត្រា​ជា​មួយ​យើង​ក្ដី​ ប៉ុន្តែ​គេ​នឹង​យើង​ គឺ​ជិត​ត្រូវ​គ្នា​មែន​ទែន​ហើយ​ "។

លោក​បាន​បន្ត​ថា​៖" និយាយ​ទៅ​ខ្ញុំ​ចង់​បញ្ចប់​កិច្ច​ចរចា​ ហើយ​ចុះ​កុងត្រា​យក​គេ​នៅ​ខែ​មករា​ ឆ្នាំ​ក្រោយ​នេះ​ តែ​បើ​គេចង់​មក​ឥឡូវ​តែ​ម្ដង​ គឺ​កាន់​តែ​អស្ចារ្យ​ណាស់​សម្រាប់​ពួក​យើង​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Depay ក៏​បាន​ធ្វើ​ការ​បញ្ជាក់​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ​ថា​ គេ​ចង់​លេង​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ Koeman អញ្ចឹង​ហើយ​គេ​ឲ្យ​អ្នកគាំទ្រ​ទាំង​អស់​រង់​ចាំ​តាម​ដាន​មើល​រឿង​មួយ​នេះ​​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី