វត្តមានជា​ពិសេស​របស់ CL ​ក្នុង​រឿងកំប្លែង «Dave 2» របស់ FXX ​បង្កការភ្ញាក់ផ្អើលជាខ្លាំង

  • 2021-06-18 02:00:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃទី១៦ ខែមិថុនា សេរ៊ីរឿង​បែប​កំប្លែង «Dave» សម្ដែងដោយ​ Lil Dickey បាន​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​លើ FXX។

ក្នុង​ពេល​នៃ​ការ​ចេញ​ផ្សាយ​ភាគ​ដំបូងរបស់ «Dave 2» នេះ ក៏​ឃើញមាន​វត្តមាន​របស់ CL បង្ហាញ​មុខ​ក្នុង​នោះ​ដែរ បង្ក​ជា​ការ​ភ្ញាក់​ផ្អើល​គួរ​សម។

ការចេញ​មុខ​លើក​នេះ ត្រូវ​បាន​ចាត់ទុក​ថា​ជា​ការ​បង្ហាញខ្លួន​លើក​ដំបូង​សម្រាប់ CL ក្រោយស្ងាត់ពី​វិស័យសម្ដែង​ភាពយន្ត​បែប​ Thriller នេះ​តាំង​ពី​ឆ្នាំ​ ២០១៨ ក្នុង​រឿង​ «Mile 22»។

ជាមួយ​គ្នា​នោះ​ផងដែរ រឿង​ថ្មី​នេះ​ ក្រៅពី CL ក៏​នៅ​មានតារា​ល្បី​ផ្សេងទៀតដែរ​ចូល​រួំ​មាន​ដូចជា Kendall Jenner, Hailey Baldwin និង Kyle Kuzma ជា​ដើម៕​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី