វាមកវិញហើយ! កញ្ញា ចាន់ ស្រីរ័ត្ន បានឆ្លងកូវីដហើយ សូមអ្នកពាក់ព័ន្ធទៅយកសំណាក!
- 2021-06-19 06:25:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វាមកវិញហើយ! កញ្ញា ចាន់ ស្រីរ័ត្ន បានឆ្លងកូវីដហើយ សូមអ្នកពាក់ព័ន្ធទៅយកសំណាក!
ចន្លោះមិនឃើញ
ត្បិតថាស្ងាត់មួយរយៈ តែកូវីដ១៩ មិនទាន់ទៅណាឆ្ងាយពីសង្គមសិល្បៈនេះ ដោយនៅថ្ងៃនេះ កញ្ញា ចាន់ ស្រីរ័ត្ន តារាសម្ដែង និងពិធីការិនីបានភ្លាត់ឆ្លងមេរោគសាហាវនេះហើយ។
កញ្ញា ចាន់ ស្រីរ័ត្ន បានបញ្ចេញដំណឹងនេះនៅលើបណ្ដាញសង្គមរបស់ខ្លួន ក្នុងបំណងជូនជាព័ត៌មានសម្រាប់មិត្តភ័ក្តិ បងប្អូនសាច់ញាតិ ដែលជាប់ពាក់ព័ន្ធនឹងរូបនាងទាំងដោយផ្ទាល់ និងដោយប្រយោលក្ដីដឹងពីវិធានក្នុងការអនុវត្តដើម្បីកាត់បន្ថយ ឬទប់ស្កាត់មេរោគនេះចម្លងបន្តទៅអ្នកផ្សេងទៀត។
តារាស្រីបានសរសេរថា "បងប្អូនទាំងអស់គ្នាខ្ញុំ ចាន់ ស្រីរត្ន័ បានឆ្លងកូវីដ១៩ ខ្ញុំបានឆ្លងកូវីដ ហេីយ អ្នកដែលបានពាក់ព័ន្ធសុំមកធ្វេីសំណាកផង"។ នេះជាសាររបស់ តារាស្រី ប្រមាណ១ម៉ោងមុន យ៉ាងណាគេមិនទាន់ដឹងថា នាងមានប្រភពចម្លងពីណា ហើយមានពាក់ព័ន្ធនឹងមនុស្សប៉ុន្មាននាក់នោះឡើយ។
ប្រិយមិត្តជាច្រើនបានចូលទៅសរសេរសារលើកទឹកចិត្ត និងសរសើរពីសេចក្ដីក្លាហាន ព្រមទាំងភាពស្មោះត្រង់របស់នាងក្នុងការបង្ហើបពីរឿងនេះ ដើម្បីអ្នកពាក់ព័ន្ធក្ដី មិនពាក់ព័ន្ធក្ដី ដឹងខ្លួន ដឹងពីវិធីដើម្បីបង្កហានិភ័យធ្ងន់ធ្ងរ៕