អេស្ប៉ាញ​គ្រប់គ្រង​បាល់​ជាង​៧០​% ​តែ​ចុង​ក្រោយ​ស្មើ​ទៀត​

  • 2021-06-20 01:50:28
  • ចំនួនមតិ 44 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ ​បន្ដ​ការ​ស្មើ​ប្រកួត​ទី​២​នៅ​វគ្គ​ជម្រុះ Euro 2020 ​នេះ​ទៀត​ហើយ ​ដោយ​យប់មិញ​ស្មើ​ជាមួយ​ក្រុម​ប៉ូឡូញ​ក្នុង​លទ្ធផល ​១-១។

​Morata ​ដែល​ប្រកួត​ទី​១​មាន​ឱកាស​ច្រើន​តែ​មិន​អាច​សម្រេច​ទី​បាន​នោះ ​នៅ​ប្រកួត​យប់មិញ​នេះ​រូបគេ​រក​បាន​១​គ្រាប់​នៅ​នាទី​២៥។ ​តែ​ឈាន​ដល់​តង់​ទី​២​វិញ ​នៅ​នាទី​៥៤ Lewandowski ​ក៏​អាច​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​ផង​ដែរ។ ​ចប់​ការ​ប្រកួត ​ក្រុម​ទាំង​ពីរ​នេះ​បាន​ត្រឹម​ស្មើ​គ្នា ១-១ ​ប៉ុណ្ណោះ។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​អេស្ប៉ាញ​គ្រប់គ្រង​បាល់​បាន​ច្រើន​ណាស់​ដល់​ទៅ​ជាង​៧០​%​ឯ​ណោះ តែ​ក៏​មិន​ខុស​ពី​ប្រកួត​ទី​១​កន្លង​ទៅ​ដែរ ពោល​គឺ​មិន​អាច​ស្វែង​រក​ឱកាស​ដើម្បី​រក​គ្រាប់​បាល់​បាន​ច្រើន​នោះ​ទេ។ ​តែ​មិន​អាច​ធ្វើ​បាន​សម្រេច​ទៅ​វិញ។ ដូច្នេះ​ឆ្លង​កាត់​២​ប្រកួត ​អេស្ប៉ាញ ​មាន​២​ពិន្ទុ ឈរ​នៅ​លេខ​៣​ក្នុង​តារាង។ ​ពួកគេ​នឹង​កាត់​ក្ដី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ឬ​អត់ ​នៅ​ប្រកួត​ទី​៣​ទល់​ជាមួយ​ក្រុម​ស្លូវ៉ាគី៕

ប្រភព៖ www.afp.com   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី