ពីរោះ ពីរោះមែន ធ្លាប់តែច្រៀងបទមរតកដើម ថ្ងៃនេះ យឿន ពិសី Cover បទ "លក់គោយន្ត" អ្នកគាំទ្រភ្លាត់មាត់
- ច័ន្ទ, 21 មិថុនា 2021 02:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីរោះ ពីរោះមែន ធ្លាប់តែច្រៀងបទមរតកដើម ថ្ងៃនេះ យឿន ពិសី Cover បទ "លក់គោយន្ត" អ្នកគាំទ្រភ្លាត់មាត់
ចន្លោះមិនឃើញ
ម្ចាស់ពានរង្វាន់ Cambodian Got Talent យឿន ពិសី បានធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលជាថ្មី ដោយបានចេញមកមុខច្រៀង Cover បទចម្រៀងសម័យយុវវ័យ១បទកំពុងពេញនិយមមានចំណងជើងថា "លក់គោយន្ត" របស់ ណូលីរីខត។
នេះជាទិដ្ឋភាពថ្មីមួយរបស់តារាចម្រៀងមកពីខេត្តកំពង់ចាម ខណៈដែលនាពេលកន្លងមករូបគេនិយមច្រៀងតែបទមរតកដើមរបស់លោក ស៊ីន ស៊ីសាមុត។ ត្បិតតែបែបនេះ ប៉ុន្តែប្រិយមិត្តរបស់លោកជាច្រើនបានសម្ដែងការភ្ញាក់ផ្អើល និងលើកសរសេរចំៗថា ពិសី ពិតជាច្រៀងបទនេះបានពីរោះ មិនសរសើរមិនបាន។ ពួកគេលើកឡើងថា ពិសី គឺបុគ្គលមានទេពកោសល្យខាងសិល្បៈតន្ត្រីពីកំណើត ដែលគួរតែលើកតម្កើង។
វីដេអូចម្រៀងនេះ ត្រូវបានបង្ហោះនៅលើយូធូបឆាណែលរបស់លោក ផែង បូទី តារាចម្រៀង និងជាអ្នកនិពន្ធរបស់ផលិតកម្មសាន់ដេ។ ក្រោយឃើញវីដេអូចម្រៀងមួយបទខាងលើ ប្រិយមិត្តរបស់ ពិសី ផ្ដើមមានសុទិដ្ឋិនិយមសារជាថ្មីជាមួយតារាចម្រៀង។ ពួកគេថា ពិសី នឹងទីផ្សារការងារល្អប្រសិនបើមានការជួយជ្រោមជ្រែង។ ដោយឡែកខ្លះទៀត បានស្នើឲ្យ បូទី ជួយនិពន្ធបទចម្រៀងឲ្យ ពិសី ច្រៀងផង។
យ៉ាងណា មិនដឹងថា អ្វីដែលប្រិយមិត្តចង់បាននោះ អាចទៅរួច ឬមិនរួចនោះទេ។ តែឥឡូវ ទស្សនា និងស្ដាប់ ពិសី ច្រៀងបទ "លក់គោយន្ត" នេះសិន បានដឹងថា ពិតពីរោះមែន!