ក្រោយ៥៨ឆ្នាំ ទីបំផុត​ BTS ក្លាយជា​តារាអាស៊ីដំបូងអាចជាប់លេខ១ លើ Billboard ៤សប្ដាហ៍ជាប់គ្នា

  • 2021-06-22 02:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្ដាហ៍​ថ្មី​នេះ​បទ «Butter» របស់ BTS បាន​ជាប់​តំណែង​កំពូលទី១ ទៀត​ហើយ​ ដែល​ត្រូវ​បាន​ចាត់ទុកថា​ ជា​វត្តមាន​លើក​ទី ៤ ជាប់​ៗគ្នាលើតារាង Hot 100 ចាប់​តាំង​ពីបទ​នេះចេញជា​ផ្លូវការ​មក។

ជាប់លេខ ១​សម្រាប់​សប្ដាហ៍ទី ៤​នេះ​ បាន​នាំ​ឲ្យ​ក្រុម​ក្លាយជា​ម្ចាស់​តំណែង​កំពូល​ដែលគ្រង​បាន​រយៈពេល​យូរជាងគេបង្អស់ ដោយ​អាច​យក​ឈ្នះ​បទ​ចាស់ «Dynamite» បាន​យ៉ាង​ជោគជ័យ។

ជាមួយ​គ្នា​នោះ Billboard ក៏​បាន​បង្ហាញ​ដែរថា​ មាន​តែ​បទ​ចម្រៀង​ ៥៤បទ​ប៉ុណ្ណោះដែល​ចេញ​មក​ភ្លាម​ អាច​ជាប់​លេខ ១​ប្រចាំ​ប្រវត្តិសាស្ត្រ Hot 100 ហើយពេល​នេះ។

BTS បានក្លាយជា​ក្រុមកូរ៉េដំបូង​បង្អស់​ប្រចាំវិស័យ ដែល​មានវាសនា​ឡើង​ដល់​តំណែង​កំពូល​បែប​នេះ តាំង​ពី​បទ «Dynamite»។ ពេល​នេះពួកគេ​ក៏​បាន​ក្លាយជា​តារាអាស៊ី​ដំបូង ដែល​អាច​ឡើងរក្សា​តំណែង​លេខ ១​ដល់ទៅ ៤សប្ដាហ៍ជាប់​គ្នា យក​ឈ្នះ​តារា​ជប៉ុន Kyu Sakomoto ដែល​ឈរ​តំណែងលេខ ១ ត្រឹម​ ៣សប្ដាហ៍កាល​ពី​ឆ្នាំ ១៩៦៣៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី