ឃើញជណ្ដើរស្ពានថ្មើរជើងនៅតាកែវវែងអន្លាយបែបនេះ តាមពិតមានអត្ថប្រយោជន៍ច្រើនណាស់

  • 2021-06-23 04:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤,៧៩៦ គីឡូម៉ែត្រ ពេលនេះស្ថាបនារួចរាល់ស្ទើរតែ ១០០% ទៅហើយ ។ នៅក្នុងនោះដែរគេកត់សម្គាល់ឃើញមានស្ពានអាកាសថ្មើរជើង ចំនួន ២ កន្លែង ត្រូវបានសាងសង់រួចរាល់ស្ទើរតែទាំងស្រុង ដោយក្នុងនោះមាន ១កន្លែងនៅត្រង់ចំណុចផ្សារអង្គតាសោមខេត្តតាកែវ ។

ពាក់ព័ន្ធនឹងស្ពានអាកាសថ្មើរជើងមួយនេះ មានមហាជនជាច្រើនបានបញ្ចេញមតិយោបល់ជាបន្តបន្ទាប់ ក្រោយពីបានឃើញរូបភាពមួយសន្លឹកបង្ហោះដោយក្រសួងសាធារណការ បង្ហាញឱ្យឃើញពីរចនាបទនៃស្ពានអាកាសថ្មើជើងនេះ មានជណ្ដើរសាងសង់ខុសប្លែក ពីស្ពានអាកាសថ្មើរជើងទូទៅ មានទំហំធំ ព្រមទាំងមានជំរាលទេ យ៉ាងវែងអន្លាយ ។ ការសាងសង់ជណ្ដើរវែង និងមានជម្រាលទាបបែបនេះ ធ្វើឱ្យពលរដ្ឋ ពិិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា ថាការសាងសង់បែបនេះ ចម្លែក ឬសម្រាប់ឱ្យឡាន ម៉ូតូ កង់ ជិះឆ្លងកាត់ជាដើម ។

យ៉ាងណាមិញតាមពិតស្ពានអាកាសដែលមានជណ្ដើរឡើងជម្រាលទេវែងបែបនេះ មិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ បណ្ដាប្រទេសផ្សេងទៀតក៏សាងសង់រចនាបទបែបនេះដែរ ។ ដោយឡែកបើក្រឡេកមកមើលស្ថានភាពជាក់ស្ដែងនៅតំបន់អង្គតាសោម ខេត្តតាកែវ ការសង់បែបនេះតាមពិតគឺ មានគោលដៅ និងផ្ដល់អត្ថប្រយោជន៍ជាច្រើន ។​ បើយើងមើលជាក់ស្ដែង ជណ្ដើរដែលមានជម្រាលទេបែបនេះ គឺបង្កភាពងាយស្រួលដល់ជនពិការអាចអូសរទេះឆ្លងកាត់បាន (ដោយមានអ្នកជួយរុញ) ។ ម្យ៉ាងវិញទៀតនៅតំបន់ផ្សារអាជីវករ ដែលជាអ្នកលក់ដូរ តែងមានរទេះអូសបន្លែផ្សេងៗ ពួកគាត់អាចអូស ឬ រុញតាមរយៈស្ពាននេះបាន ប្រសិនបើជណ្ដើរចោតខ្ពសើ មិនអាចអូសរទេះបាននោះទេ ។ ម្យ៉ាងវិញទៀត សម្រាប់ជនចាស់ជរា ឬ កុមារ អាចឆ្លងកាត់បានប្រកបដោយសុវត្ថិភាព មិនភ័យខ្លាចជណ្ដើរដែលមានសភាពខ្ពស់ខ្លាំងនោះទេ ៕

អត្ថបទថ្មី