គេ​​មាន​យូរ​ហើយ! រូបភាព​ស្ពាន​ថ្មើរ​ជើង​វែង​​នៅ​បរទេស​ ដែល​អ្នក​លេង​ Facebook កម្ពុជា​កំពុង​រិះគន់​ ​

  • 2021-06-23 08:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​ថ្មើរ​ជើង​ឆ្លង​កាត់​ផ្លូវ​ មាន​មាន​លក្ខណៈ​ទេរ​ ហើយវែង​ ដើម្បី​សម្រួល​ដល់​ការ​ដើរ​ អូស​រទេះ​ និង​ជន​ពិការ​ នៅ​ផ្សារ​អង្គ​​តា​សោម​ កំពុង​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​ពី​សំណាក់​អ្នក​លេង​ Facebook នៅ​កម្ពុជា។

ក្រោយ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​បញ្ចេញ​រូប​ថត​ប៉ុន្មាន​សន្លឹក​លើ​ផេក​ផ្លូវ​ការ​ស្ដី​ពី​វឌ្ឍនភាព​នៃ​ការ​សាងសង់​ស្ពាន​ថ្មើរ​ជើង​នោះ​ ស្រាប់​តែ​មាន​ការ​ចែក​រំលែក​ជា​ច្រើន​នៅ​លើ​ Facebook ទាំង​អ្នក​គាំទ្រ​ និង​អ្នក​រិះគន់​។ ចំណុច​ដែល​ពួកគេ​រិះគន់​មាន​ដូចជា​ដោយសារ​ស្ពាន​នេះ​ធ្វើ​វែង​ពេក​ គឺ​វែង​ជាង​ការ​ដើរ​ឆ្លង​កាត់​ផ្លូវ​ដល់​ទី​៣​ដង។

ខ្លះ​រិះគន់​ថា​ ការ​សង់​ស្ពាន​បែប​នេះ​ចំណាយ​ថវិកា​ច្រើន​ ព្រោះ​គ្មាន​នរណា​ចង់​ឆ្លង​ស្ពាន​ដ៏​វែង​បែប​នេះ​ទេ។​ សម្រាប់​អ្នក​គាំទ្រ​វិញ​ លើក​ហេតុ​ផល​ផ្សេង​ៗ​គ្នា​ថា​ ស្ពាន​នេះ​វែង​ ដោយសារ​ការ​សាងសង់​មាន​លក្ខណៈ​ទេរ​ មិន​ចោត​ងាយ​ស្រួល​ដល់​ការ​អូស​ឥវ៉ាន់​ រទេះ​តូច​ៗ​ឆ្លង​ដោយសារ​ក្បែរ​នោះ​ជា​តំបន់​ផ្សារ​លក់​ដូរ។​

អ្នក​គាំទ្រ​លើក​ហេតុ​ផល​ផ្សេង​ៗ​ថា​ ការ​សាងសង់​ទេរ​បែប​នេះ​ ក៏​ងាយ​ស្រួល​ក្នុង​ការ​ឡើង​របស់​មនុស្ស​ចាស់​ផង​ដែរ​ ដោយ​សារ​មិន​ចោត​ខ្លាំង​ ដូច​ស្ពាន​ដទៃ​ដែល​ពិបាក​ឡើង។​ យ៉ាង​ណា​ស្ពាន​ថ្មើរ​ជើង​ឆ្លង​ផ្លូវ​លក្ខណៈ​វែង​ៗ​បែប​នេះ​មិនមែន​តែ​នៅ​កម្ពុជា​នោះ​ទេ ជាក់​ស្ដែង​នៅ​តាម​បណ្ដា​ប្រទេស​នានា​ បាន​សាងសង់​រួច​ទៅ​ហើយ​ ខ្លះ​អនុញ្ញាត​ឲ្យ​មាន​ការ​បណ្ដើរ​កង់​ឡើង​ឆ្លង​កាត់​ស្ពាន​នេះ​ថែម​ទៀត​ ដោយ​សារ​ភាព​មិន​សូវ​ចោត​របស់​វា។

សូម​មើល​រូប​ភាព​ខាង​ក្រោម​៖

អត្ថបទពេញនិយម