នៅពីក្រោយកូនឆ្កែស្អាតៗ ដែលគ្រប់គ្នាទិញចិញ្ចឹម គឺមានមេឆ្កែជាច្រើនរងភាពឈឺចាប់គ្មានអ្នកដឹង

  • 2021-06-25 02:38:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតណាស់សព្វថ្ងៃនេះ នៅលើពិភពលោក មនុស្សជាច្រើនបាននាំគ្នាទៅទិញកូនឆ្កែស្អាតៗ ពីហាងលក់កូនឆ្កែនានា ក្នុងតម្លៃមួយខ្ពស់គួរសម។ ប៉ុន្តែបើងាកមើលទៅលើវិធីបង្កាត់ពូជកូនឆ្កែ របស់ឈ្មួញ ដើម្បីបានកូនឆ្កែស្អាតៗយកមកលក់ គឺមានភាពខ្មៅងងឹត ដែលអ្នកមិនធ្លាប់បានដឹង។

ការបង្កាត់ពូជកូនឆ្កែ យកទៅលក់ ត្រូវបានគេចាត់ទុកជាមុខរបរមួយ ដែលឈ្មួញទាំងនោះមិនបានព្រួយបារម្ភអំពីសុខភាព ឫ សេរីភាពរបស់សត្វឆ្កែនោះទេ។ ផ្ទុយទៅវិញ មេឆ្កែសម្រាប់បង្កាត់ពូជគឺត្រូវបានគេឃុំទុកនៅក្នុងទ្រុង ប្រៀបដូចអ្នកទោស និង ចំណីអាហារក៏ផ្តល់មិនបានគ្រាប់គ្រាន់ហើយត្រូវបង្កើតកូនឆ្កែតាមការចង់បានរបស់ឈ្មួញ។

ដោយសារតែតម្លៃកូនឆ្កែស្អាតៗ លក់នៅលើទីផ្សារមានតម្លៃខ្ពស់ ទើបកន្លែងជាច្រើនដែលបង្កាត់កូនឆ្កែសម្រាប់លក់ ធ្វើរឿងស្មោគគ្រោគបែបនេះ ដើម្បីតែផលប្រយោជន៍របស់ខ្លួន៕

ប្រភព៖ google   ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី