ចេញមិញ! មើលស្ដាយប្លែកៗក្នុងMV ដ៏កម្រមួយរបស់ ផាន់ រុង
- 2021-06-29 03:56:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញមិញ! មើលស្ដាយប្លែកៗក្នុងMV ដ៏កម្រមួយរបស់ ផាន់ រុង
ចន្លោះមិនឃើញ
ដូចការគ្រោងទុក តារាសម្ដែង និងចម្រៀងវ័យក្មេងលោក ផាន់ រុង ចេញMV របស់ខ្លួនហើយនៅម៉ោង១០ព្រឹកនាថ្ងៃទី២៩ ខែមិថុនា។ អ្នកគាំទ្រ អាចចូលទស្សនា ឬស្ដាប់បទចម្រៀងនេះនៅលើPage Youtube និងFacebook របស់ផាន់ រុង។
ស្ថិតនៅក្នុងសំលៀកបំពាក់ជាច្រើនឈុត ហើយលេងសក់ពណ៌សទៀត គេក្រឡេកមើលមួយភ្លែតច្រឡំលោកថាជាតារាចម្រៀងអាជីពបរទេសម្នាក់។ ប៉ុន្ដែលោកបានបង្ហើរសំនៀងជាភាសាខ្មែរជាមួយនឹងពាក្យពេចន៍ញាប់ស្មេរ ដែលទាំងកាយវិការ និងសំនៀងមើលទៅហាក់ត្រូវចិត្ដនឹងអ្នកគាំទ្រលោកណាស់។
បទ"Slomo" ទើបបង្ហោះនៅលើបណ្ដាញសង្គមតែរយៈពេលតែ២០នាទី មានអ្នកចូលទស្សនារហូតដល់ជាង៦០០០ដង។ នេះ គឺជាបទបែបហីបហបរបស់តារាចម្រៀងOriginal song ផាន់ រុង ដំបូងចាប់តាំងពីលោកប្រឡូកក្នុងអាជីពសម្ដែង ច្រៀង និងនិពន្ធជាច្រើនឆ្នាំមកនេះ៕