ចំណូល​ ​Facebook ​ឡើង​ស្រឺតៗ​ក្លាយជា​ក្រុមហ៊ុន​មាន​តម្លៃ ១ ទ្រីលាន​ក្នុង​លំដាប់​បងធំ​ទាំង​៦​

  • 2021-06-29 05:40:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ថ្ងៃ​នេះ ​Facebook ​ក្លាយ​ជា​ក្រុមហ៊ុន​មាន​តម្លៃ ១ ទ្រីលាន​ជា​ផ្លូវការ​ហើយ ​ឬជា​ក្រុមហ៊ុន​រក​ប្រាក់ចំណូលបានចំនួន ១ ទ្រីលានដុល្លារជាលើកដំបូង។

កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ ​Facebook ក៏ត្រូវបានគេសង្កេតឃើញថាកើនឡើងមាន​តម្លៃ​ ៩៤៦ ​ពាន់​លាន​ដុល្លារកៀកក្បែរទ្រីលានដុល្លារ។ រំលង​តែប៉ុន្មាន​សប្ដាហ៍​បានឡើងស្រឺតៗបន្ថែមរហូតដល់ចុងខែនេះជាប់លំដាប់ទី៦ ឬបងធំបច្ចេកវិទ្យាទាំង ៦ ក្នុងបញ្ជីក្រុមហ៊ុន​មាន​ Market Cap​ ច្រើន​ជាង​គេ​លើ​ពិភពលោក។ ចុច​អាន​បន្ថែមទីនេះ

-១ទ្រីលានដុល្លារ គឺស្មើនឹង(មួយរយកោដិ ឬមួយលានលាន) ១,០០០,០០០,០០០,០០០ដុល្លារ។

-មូលធនទីផ្សារ (Market Capitalization ហៅកាត់ថា Market Cap) គឺជាទ្រព្យ ឬទឹកប្រាក់សរុបរបស់ក្រុមហ៊ុនមួយ ដោយគណនាផ្អែកទៅលើ ចំនួនភាគហ៊ុនរបស់ក្រុមហ៊ុនកំពុងចរាចរណ៍លើទីផ្សារ។

នាយកប្រតិបត្តិក្រុមហ៊ុន Facebook | រូបថតដោយ៖ GETTY IMAGES

​បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ៨ ស្ថិតក្នុងចំណោមក្រុមហ៊ុនធំៗទាំង ១០ រួមមាន៖

​១. Apple តម្លៃមូលធនទីផ្សារ ២,២៤៩ ទ្រីលានដុល្លារ

២. Microsoft តម្លៃមូលធនទីផ្សារ ២,០២៣ ទ្រីលានដុល្លារ

៣. Saudi Aramco តម្លៃមូលធនទីផ្សារ ១,៨៧១ ទ្រីលានដុល្លារ

៤. Amazon តម្លៃមូលធនទីផ្សារ ១,៧៣៦ ទ្រីលានដុល្លារ

៥. Google តម្លៃមូលធនទីផ្សារ ១,៦៦៨ ទ្រីលានដ្លារ

៦. Facebook តម្លៃមូលធនទីផ្សារ ១ ទ្រីលានដុល្លារ

៧. Tencent តម្លៃមូលធនទីផ្សារ ៧៣៩ ពាន់លាន់ដុល្លារ

៨. Tesla តម្លៃមូលធនទីផ្សារ ៦៦៣ ពាន់លានដុល្លារ

៩. Berkshire Hathaway តម្លៃមូលធនទីផ្សារ ៦៣២ ពាន់លានដុល្លារ

១០. TSMS តម្លៃមូលធនទីផ្សារ ៦២០ ពាន់លានដុល្លារ

​​ក្រុមហ៊ុន Facebook មិនមែនសំដៅទៅលើប្រព័ន្ធបណ្ដាញសង្គម Facebook តែមួយមុខនោះទេ រួមមានបញ្ចូលទាំង Messenger, Instagram, WhatsApp ព្រមទាំង Oculus ថែមទៀតផង។

ក្រុមហ៊ុនចំនួនពីរ មិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យា គឺ Saudi Aramco ជាក្រុមហ៊ុនប្រេងរបស់ អារ៉ាប់ប៊ីសាអូឌីត និង Berkshire Hathaway ជាសម្ព័ន្ធក្រុមហ៊ុន របស់មហាសេដ្ឋីអាមេរិច Warren Buffett។​

​គូសបញ្ជាក់ថា ​របាយការណ៍នេះ​យោងលើប្រភព CompaniesMarketCap គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១៕​

ប្រភព៖ Companies Market Cap   ប្រែ​សម្រួល៖ រក្សា